ពី​ពេល​នេះ គ្មាន​បញ្ហា​ក្នុង Cydia ច្រើន​ទៀត​ទេ​សម្រាប់ iOS 9 ព្រោះ Pangu បញ្ចេញ Tweak មួយ​នេះ​ អោយ​អ្នក​តម្លើង​

Pangu ទើបតែបញ្ចេញកម្មវិធីជំនាន់ថ្មី សម្រាប់ធ្វើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9 ដើម្បីអោយការ Jailbreak កាន់តែរលូន និង កុំអោយមានបញ្ហា។ ក្រោយពេលដែលការងារបញ្ចេញកម្មវិធី ជំនាន់ថ្មីរបស់ Pangu ត្រូវបានបញ្ចប់ ឃើញថាមហាជនជាច្រើន ធ្វើវាបានដោយជោគជ័យ និង មិនសូវជាមានបញ្ហា ហេតុដូច្នេះហើយ ក្រុម Pangu បានរៀបចំ Tweak Pangu 9.0.x Untether ដាក់ក្នុង Cydia តែម្តងដើម្បីអោយអ្នក ដែលប្រើប្រាស់កម្មវិធី Jailbreak ជំនាន់មុនៗ ដំណើរការ Cydia កាន់តែរលូន។

ពី​ពេល​នេះ គ្មាន​បញ្ហា​ក្នុង Cydia ច្រើន​ទៀត​ទេ​សម្រាប់ iOS 9 ព្រោះ Pangu បញ្ចេញ Tweak មួយ​នេះ​ អោយ​អ្នក​តម្លើង​

សម្រាប់មិត្តអ្នកអាន ដែលមិនទាន់បានធ្វើការ តម្លើងគួរតែ តម្លើងវាទាំងអស់គ្នា ដោយគ្រាន់តែបើក Cydia ហើយចុចពាក្យ Refresh តែកុំភ្លេច ភ្ជាប់ទៅកាន់ អ៊ីនធើណែតផង ដើម្បីអោយវាដំណើរការ នៅពេលដែលអ្នកឃើញ Pangu 9.0.x Untether សូមចុចពាក្យ Upgrade ជាការស្រេច។ ក្រោយពេលតម្លើងរួចរាល់ សូមបើក Cydia វានឹងធ្វើការ រៀបចំ Cydia សារថ្មីរង់ចាំដល់វារលត់ Cydia និង បើកម្តងទៀតអ្នកនឹងអាចបើកវាប្រើប្រាស់បានដោយងាយស្រួល។

ចំណែកឯប្រិយមិត្ត ដែលប្រើប្រាស់ កម្មវិធី Jailbreak ជំនាន់ថ្មីមិនចាំបាច់ឡើយ ព្រោះវាមានស្រាប់ទៅហើយ។ នៅពេលនេះអ្នកនឹងលែងសូវព្រួយបារម្ភមានបញ្ហាទៀតហើយ អ្នកអាចសាកល្បងតម្លើង Tweak ផ្សេងៗបាន តែបើវាមិនដំណើរការក៏វាមិនដល់ថ្នាក់មានបញ្ហាគាំងដែរ ព្រោះមាន Pangu 9.0.x Untether ជួយសម្រួលដល់ប្រព័ន្ធ ប្រតិបត្តិការរបស់អ្នកហើយ។ ប្រសិនបើមានពត៌មានបន្ថែម ខេមបូ នឹងជម្រាបជូនប្រិយមិត្តនៅពេលក្រោយៗទៀត!!!

  • ដោយ: Meng
  • 2:07 PM, 23 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ