ព្រលឹងខ្មោចតារាសម្តែង ចេះអន់ចិត្ត បង្ហាញខ្លួន លងបន្លាចក្នុងភោជនីយដ្ឋាន បើមិនធ្វើឲ្យដូចដើមទេនោះ

អាមេរិក៖ ភោជនីយដ្ឋានមួយកន្លែង មានអាយុកាលជាង១សតវត្សមកហើយ ស្ថិតនៅក្នុងទីក្រុង New Orleans សហរដ្ឋអាមេរិក ត្រូវម្ចាស់អះអាងថា មានខ្មោចលង និងថែមទាំងមានរូបភាពសម្អាងទៀតផង។

ព្រលឹងខ្មោចតារាសម្តែង ចេះអន់ចិត្ត បង្ហាញខ្លួន លងបន្លាចក្នុងភោជនីយដ្ឋាន បើមិនធ្វើឲ្យដូចដើមទេនោះ

ភោជនីយដ្ឋានដ៏ចំណាស់នេះ ចាប់បើកដំបូងនៅឆ្នាំ ១៨៥៦ និងត្រូវបានម្ចាស់ថ្មីចូលមកគ្រប់គ្រង ពីមួយជំនាន់ទៅមួយជំនាន់ រហូតមកទល់សព្វថ្ងៃនេះ។

កាលពីឆ្នាំមុន លោក Ian Wrin និងនាង April Russ បានចូលទៅទទួលទានអាហារពេលល្ងាច ជាមួយគ្នា និងបានថតរូប Selfie មួយទុកជាអនុស្សារីយ៍ ប៉ុន្តែមិនបានចាប់អារម្មណ៍ថាមានអ្វីនៅខាងក្រោយឡើយ ទើបតែពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល។ ចំណែកឯម្ចាស់ភោជនីយដ្ឋានវិញ តែងតែរអ៊ូរថាមានខ្មោចលងដែរ ប៉ុន្តែមិនដឹងថាត្រូវធ្វើដូចម្តេច លុះដល់ពេលឃើញរូបថត របស់លោក Ian និងនាង April នោះទើបកាន់តែច្បាស់ក្នុងចិត្តថាពិតជាមានព្រលឹងខ្មោចនៅក្នុងភោជនីយដ្ឋានមែន។

បើយោងតាមការអះអាងពីអ្នកនិពន្ធមួយរូប ឈ្មោះ Poppy Tooker បានឲ្យដឹងថា រូបលោកមើលមុខព្រលឹងខ្មោច ក្នុងរូបថតនោះ ដឹងថាជាព្រលឹងរបស់លោក Julian Eltinge តារាសម្តែង ដ៏ល្បីឈ្មោះបំផុត កាលពីដើមសតវត្សទី២០។ ការអះអាងនេះ ក៏សម្អាងទៅលើរូបថតរបស់ Julian មានចុះហត្ថលេខាដោយផ្ទាល់ សំរាប់ដាក់តាំងលម្អនៅខាងក្នុងភោជនីយដ្ឋាន ចាប់ពីឆ្នាំ ១៩១៧ រហូតដល់ឆ្នាំ ២០១៣ ផងដែរ។

តាមការបញ្ជាក់បន្ថែមពីប្រភពព័ត៌មាន ឲ្យដឹងថា នៅភោជនីយដ្ឋានមួយនេះ ចាប់ផ្តើមមានការលង ជារឿយៗ បន្ទាប់ពីរូបថតរបស់ Julian Eltinge ត្រូវបានយកចេញកាលពីឆ្នាំ២០១៣ មក។ យ៉ាងណាមិញ ក្រោយពេលមានការថតជាប់ និងសន្មត់ថាជារូបរបស់តារាសម្តែង Julian មក ម្ចាស់ហាង បានយករូបថតនោះ មកលើកដាក់តាំង នៅក្នុងភោជនីយដ្ឋាន ឡើងវិញម្តងទៀត ទើបចាប់ពីពេលនោះមក ក៏លែងមានការលងបន្លាច ឬបង្ហាញខ្លួនតទៅទៀតដែរ។

សូមបញ្ជាក់ថា តារាប្រុស Julian Eltinge រាល់ពេលសម្តែងកុន លោកស្លៀកពាក់ តែងជាតួមនស្សស្រី តែប៉ុណ្ណោះ៕

 

ព្រលឹងខ្មោចតារាសម្តែង ចេះអន់ចិត្ត បង្ហាញខ្លួន លងបន្លាចក្នុងភោជនីយដ្ឋាន បើមិនធ្វើឲ្យដូចដើមទេនោះ
ព្រលឹងខ្មោចតារាសម្តែង ចេះអន់ចិត្ត បង្ហាញខ្លួន លងបន្លាចក្នុងភោជនីយដ្ឋាន បើមិនធ្វើឲ្យដូចដើមទេនោះ
ព្រលឹងខ្មោចតារាសម្តែង ចេះអន់ចិត្ត បង្ហាញខ្លួន លងបន្លាចក្នុងភោជនីយដ្ឋាន បើមិនធ្វើឲ្យដូចដើមទេនោះ
ព្រលឹងខ្មោចតារាសម្តែង ចេះអន់ចិត្ត បង្ហាញខ្លួន លងបន្លាចក្នុងភោជនីយដ្ឋាន បើមិនធ្វើឲ្យដូចដើមទេនោះ

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត