ប្រធាន​មន្ទីរ​ការងារ​ខេត្តតាកែវ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត

​រហូតមកដល់​ពេលនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិនទាន់​ចាត់វិធានការ​លើ​លោក មឹង វី​រិ​យ៉ា ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ នៅឡើយ​ទេ​។ បើទោះបី​មាន​មន្ត្រីរាជការ​មន្ទីរ​ការ​ងារ​ខេត្តតាកែវ ជាង​២​នាក់​ក្នុងចំណោម​ជាង​៣០​នាក់ ផ្ដិតមេដៃ​ស្នើសុំ​ឲ្យ​លោក អ៊ិត សំហេង ដក​លោក មឹង វី​រិ​យ៉ា ពី​តំណែង​ក៏ដោយ ក៏​លោក អ៊ិត សំហេង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មានការ​សង្ស័យថា លោក អ៊ិត សំហេង អាច​ជាប់​ពាក់ព័ន្ធ​បញ្ហា​ផលប្រយោជន៍​ជាមួយ​លោក មឹង វី​រិ​យ៉ា ទើប​បណ្ដោយ​មន្ត្រី​ពុករលួយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រភពព័ត៌មាន​ពី​មន្ត្រីរាជការ​មន្ទីរ​ការ​ងារ​ខេត្តតាកែវ ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា លោក មឹង វី​រិ​យ៉ា ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​ហួសហេតុ ហើយ​ថែមទាំង​ញុះញង់​ឲ្យ​មន្ត្រីក្រោមឱវាទ​ឈ្លោះ​គ្នា​រហូត​ប្ដឹងផ្ដល់​ឡើងដល់​តុលាការ​ទៀតផង​។ ជាងនេះទៅទៀត​លោក មឹង វី​រិ​យ៉ា អួត​អាងយ៉ាង​ក្រអឺតក្រទម​ថា​ខ្លួន​មាន​លុយ​៥០០០​ដុល្លារ​សម្រាប់​ប្ដឹង​មន្ត្រី​ណា​ម្នាក់​ដែល​ហ៊ាន​លាតត្រដាង​អំពើអាក្រក់​របស់ខ្លួន ឲ្យ​ជាប់គុក​២​ទៅ​៣​ខែ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​លោក មឹង វី​រិ​យ៉ា ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ ដោយសារ​អាង​មាន​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិ​ជា្ជ​ជីវៈ​ជា​ខ្នងបង្អែក​។ បើ​និយាយ​ពី​របៀប​ចាត់ចែង​ការងារ​វិញ​លោក មឹង វី​រិ​យ៉ា ចង់​ដក​អ្នកណា​ឬ​ដាក់​អ្នកណា​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​គោរព​តាម​ឋានានុក្រម​អ្វី​ទាំងអស់​។

ដោយសារតែ​អត់ទ្រាំ​នឹង​អំពើ​ដ៏​អាក្រក់​ជួជាតិ​របស់លោក មឹង វី​រិ​យ៉ា លែង​បាន​ទើប​មន្ត្រីរាជការ​ភាគច្រើន​នៅក្នុង​មន្ទីរ​ការងារ​ខេត្តតាកែវ នាំគ្នា​ផ្ដិតមេដៃ​ប្ដឹងទៅ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ឲ្យ​ដកហូត​តំណែង​លោក មឹង វី​រិ​យ៉ា ពី​ប្រធាន​មន្ទីរ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អ៊ិត សំហេង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដែរនោះ មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា​លោក មឹង វី​រិ​យ៉ា ហើយ​ទុក​ឲ្យ​មន្ត្រី​កំហូច​រូបនេះ​ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​។ ប្រភពពី​មន្ត្រីរាជការ​មន្ទីរ​ការងារ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ លោក មឹង វី​រិ​យ៉ា គំរាមកំហែង​ទៅលើ​មន្ត្រី​មន្ត្រីក្រោមឱវាទ​កាន់តែខ្លាំង​និង​បន្ត​អួតអាង​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​៕

៥០លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជិវៈ gvfgujyuuu-500x270