ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣នាក់ពាក់​ព័ន្ធ​ករណី​វាយ​ដ​ណ្តើ​ម​យក​ម៉ូតូ​ និង​ខ្សែ.ក​

​រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​០៤ និង៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ តុលា ២០១៥ នៅ​ចំណុច​​ផ្លូវ​២០៨​កែង​៥១ សង្កាត់​បឹង​រាំង អាវុធ​ហត្ថ​ខណ្ឌ​ដូនពេញ​បាន​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​​(០២​នាក់​ទៀត​រត់គេច​ខ្លួន​) ពាក់​ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទំងន់​(​វាយ​ដ​ណ្តើ​ម​យក​ម៉ូតូ​ និង​ខ្សែ.ក​)​មិន​បាន​សំរេច នៅ​ចំណុច​ផ្លូវ​២១៤​កែង​៥១ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ។

​​ជនសង្ស័យ​ឈ្មោះ លី វិ​សិ​ដ្ឋិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥៣​អឺ​៣ ផ្លូវ​៦៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ចំណែក​ជន​រង​គ្រោះ ​១-​ឈ្មោះ ណុ​ប ណា​វី ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​ឡាស់​វេ​ហ្គា​ស ២-​ឈ្មោះ ការ ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្លឹ​ប​GL និង​៣-ឈ្មោះ ឈៀង សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មេការ​ខារ៉ាអូខេ​ឡាស់​វេ​ហ្គា​ស់។

សេចក្តី​រាយការណ៍​បន្ត​ថា មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​ទាំង​០៣​នាក់​ និង​មិត្ត​ភក្តិ​០២​នាក់​ទៀត បាន​ជិះ​ម៉ូតូ​០២​គ្រឿង ម៉ាក​WAVE​ និង​ម៉ាក​CUB90 តាម​ផ្លូវ​៥១​ពីជើ​ង​ទៅ​ត្បូងពេល​ដល់​ចំណុច​ផ្លូវ​៥១​កែង​២១៤ ស្រាប់តែ​មាន​ជនសង្ស័យ​០៣​នាក់​ជិះ​មក​កៀ​រម៉ូតូ​ជន​រង​គ្រោះ​ឱ្យ​ឈប់ ហើ​យនិយាយ​ថា ម៉េច​បាន​ឯង​មើ​ល​មុខ​អញ? ​និយាយ​រួច​ជនសង្ស័យ​ឈ្មោះ លី  វិ​សិ​ដ្ឋិ បាន​យក​ខ្សែក្រវាត់​វាយ​ឈ្មោះ ការ​រ៉ាត់ ហើ​យ​បក្សពួក​​​០២​នាក់​ទៀត​បាន​ស្ទុះមក​ដ​ណ្តើម​ខ្សែ​.ក​ និង​សោ​ម៉ូតូ​ពី​ជន​រង​គ្រោះ​០២​នាក់​ទៀត​។

ភ្លាម​នោះ​ជន​រង​គ្រោះ​ និង​សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៍បាន​ស្រែកធ្វើ​ឱ្យជនសង្ស័យ​០២​នាក់​ភ័យ​ក៏​រត់​ឡើ​ង​ជិះ​ម៉ូតូ​គេចខ្លួន ​រីឯ​ជនសង្ស័យ​ឈ្មោះ លី វិ​សិ​ដ្ឋិ បាន​រត់គេច​ខ្លួន​ដល់​ចំណុច​ផ្លូវ​៥១​កែង​២១៤​ក៏​ត្រូវ​កំលាំង​ល្បាត​​ឃាត់ខ្លួន​បាន​តែ​ម្តង​៕