រឿង​ដែល​ត្រូវធ្វើ​ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​គ្រួសារ​គូស្នេហ៏​របស់អ្នក

នៅពេលអ្នកស្ថិតនៅក្នុង​ជីវិត​ស្នេហា​យ៉ាប់យឺន​, អ្នក​ត្រូវ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​គ្រួសារ​ដៃគូរបស់អ្នក។ ​ដែល​ធ្វើឲ្យ​​ពួកគេ​កាន់តែ​មាន​ក្តីសុខ ​និង​មាន​សន្តិភាព​នៃ​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង។​ បើមិន​ដូច្នោះទេ​ ភាព​តានតឹង ​និងជម្លោះ​នឹង​កើត​មាន​ឡើង​រវាង​អ្នក ​និង​គូស្នេហ៏​របស់អ្នក។ ​បញ្ហានេះ​អាច​ធ្វើឲ្យអ្នកទាំង ២ឈាន​ទៅ​រកផ្លូវ​ប្រេះឆា​បាន។​

 

រឿង​ដែល​ត្រូវធ្វើ​ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​គ្រួសារ​គូស្នេហ៏​របស់អ្នក

 

អ្នកប្រាកដជាស្អប់ក្រុមគ្រួសារគូស្នេហ៏របស់អ្នកច្រើនដង។ ​នេះ​ជាបញ្ហា​ទូទៅ​មួយ​ដែល​នឹង​កើត​ឡើង​ នៅពេល​អ្នកគ្មាន​អ្វីជា​លក្ខណៈ​ផ្ទាល់ខ្លួន។​ ភាព​តាន​តឹង​នឹង​កើត​ឡើង​កាន់តែ​ច្រើន​ឡើង ​នៅពេល​អ្នកមិន​ចេះ​បត់បែន។ ​ប៉ុន្តែ​ការ​ចេះ​គ្រប់គ្រង​ស្ថានភាព ​និង​​រស់​​នៅ​ក្នុង​​​សនិ្តភាព​​ដែល​ជាផ្លូវ​​មួយ​​ធ្វើឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល។

 

ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលអ្នកត្រូវសាកល្បង ​ប្រសិន​បើអ្នក​ពិត​ជាស្អប់​ក្រុម​គ្រួសារ​គូស្នេហ៏​របស់អ្នក​មែន។ ​​អនុវត្តន៍​តាម​វិធី​សាស្ត្រ​ទាំងនេះ​ ​អ្នក​នឹង​ទទួល​បាន​ភាព​ចុះ​សម្រុង​ជាមួយ​នឹងក្រុម​គ្រួសារ​គូស្នេហ៏​របស់អ្នក៖

 

ចេះគួរសម និងសុភាពរាបសារ

នៅពេលអ្នកមិនចូលចិត្តគ្រួសាររបស់គាត់ អ្នក​គ្រាន់​តែ​គិតថា​ ​តើអ្នក​ត្រូវគ្រប់​គ្រង​ស្ថាន​ភាព​ដោយ​វិធីណា។ ​នេះ​​គឺ​ជាការ​ផ្តល់​ដំណោះ​ស្រាយ​ដល់អ្នក​ ​ព្រោះអ្នក​នឹង​មិន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ​ឬបាត់​បង់​ភាព​អត់ធ្មត់។ ​វិធីនេះ​អាច​ជួយ​រក្សា​ភាព​អត់ធ្មត់​ និង​​ភាព​បត់បែន​ទៅ​តាម​ស្ថាន​ភាព។

 

រក្សាភាពអត់ធ្មត់ឲ្យបាន

គ្រួសាររបស់គាត់អាចនឹងចង់ឃើញទំនួលខុសត្រូវ​របស់​មនុស្ស​ម្នាក់​ដែល​អាច​គ្រប់គ្រង​ស្ថាន​ភាព​ពិបាកៗ​បាន។ ​នៅពេល​អ្នក​ធ្វើចិត្ត​ឲ្យ​ត្រជាក់ ​បញ្ហានេះ​នឹង​ធ្វើ​​ឲ្យ​ពួកគេ​គិត​ខុស ព្រោះ​អ្នក​មិន​គិត​អ្វី​ច្រើន​ចំពោះ​ស្នេហា​របស់អ្នក​ឡើយ។

 

ចេះគ្រប់គ្រងលើខ្លួនឯង

ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីមួយ សូមកុំ​ធ្វើឲ្យ​គូស្នេហ៏​របស់អ្នក​មាន​គំនិត​មិន​ពេញចិត្ត​ដូច​អ្នកដែរ។​ ការធ្វើ​បែបនេះ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៏​ថា ​អ្នក​ជា​មនុស្ស​ចចេស​រឹងរូស​ និង​ចិត្តខ្លាំង​ ទីបំផុត​ភាព​ប្រេះឆា​នឹង​កើត​ឡើង​រវាង​អ្នក​ទាំង ២។ ​ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​គ្រួសារ​របស់​គាត់ ​​អ្នក​គួរតែ​ចេះ​ដោះ​ស្រាយ​ដោយ​ខ្លួនឯង​ កុំយក​គូស្នេហ៏​របស់អ្នក​ចូលរួម​ជា​មួយអី។

 

ស្នេហាបានជោគជ័យ

បញ្ហាកើតឡើងទាំងឡាយត្រូវធ្វើចិត្តឲ្យត្រជាក់គ្រប់ពេលវេលា, ​គ្រួសារ​របស់​គាត់​អាចនឹង​មិន​ទាន់​ចង់​ឲ្យ​​កូន​របស់​ពួកគេ​មាន​គ្រួសារ ​ព្រោះ​ពួកគេ​នៅ​ចង់​​ធ្វើ​ជាម្ចាស់​កម្មសិទ្ធិ​លើ​កូន​នៅ​ឡើយ។ ​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​ពេញ​ចិត្ត​នឹងអ្នក​ នៅពេល​គូ​ស្នេហ៏​របស់អ្នក​ជ្រើស​រើស​យក​អ្នក​មក​រួម​រស់​ជាមួយ។​ ក្រោយ​ពេល​ដែល​អ្នក​បាន​ចំណាយ​ពេល​វេលា​កាន់តែ​ច្រើន​ឡើងៗ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​យូរៗ​ទៅ​ ទីបំផុត​ពួកគេ​នឹង​ចាប់​ផ្តើម​ចូលចិត្ត​ និង​គោរព​​ស្រឡាញ់​អ្នក។​

 

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿង​ដែល​ត្រូវធ្វើ​ ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​គ្រួសារ​គូស្នេហ៏​របស់អ្នក