Ronaldo ​ចេញ​មុខ ធ្វើ​ជា​គំរូ​ដល់​យុវជន​ចូល​រួម​​ផ្ដល់​ឈាម


Ronaldo ​ចេញ​មុខ ធ្វើ​ជា​គំរូ​ដល់​យុវជន​ចូល​រួម​​ផ្ដល់​ឈាម

ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​តែងតែ​ឆ្ងល់​ថា​ហេតុអ្វី Cristiano Ronaldo ​មិន​មាន​សាក់​នៅ​លើ​ដង​ខ្លួន​ដូច​កីឡាករ​ល្បី​ៗ​ដទៃ​ទៀត ? ខណៈ​ដែល​ពេល​នេះ ចម្ងល់​នោះ​បាន​បកស្រាយ​យ៉ាង​​ច្បាស់​​ហើយ​ថា មក​ពី​រូប​គេ​ផ្ទាល់​តែងតែ​ចូល​រួម​យុទ្ធនាការ​ផ្ដល់​ឈាម​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ជា​និច្ច ទើប​មិន​អាច​ចាក់​សាក់​បាន។

 

Ronaldo ​ចេញ​មុខ ធ្វើ​ជា​គំរូ​ដល់​យុវជន​ចូល​រួម​​ផ្ដល់​ឈាម

 

កាល​ពី​ពេល​ថ្មី​ៗ នេះ ក្នុង​យុទ្ធនាការ​ស្វែង​រក​ឈាម​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​ទាំង​អស់​នៅ​លើ​លោក ដែល​ត្រូវ​ការ​ប្រភេទ​ឈាម​ផ្សេង​ៗ​គ្នា កីឡាករ Ronaldo ​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​តំណាង​មួយ​រូប ក៏​ដូចជា​អ្នក​ផ្ដល់​ឈាម​មុន​គេ ដើម្បី​ឱ្យ​អ្នក​គ្រប់​គ្នា​ធ្វើ​​តាម​។ បទ​សម្ភាសន៍​ជាមួយ Mirror ​កីឡាករ​ឆ្នើម​របស់ Real Madrid ​បាន​និយាយ​ចំពោះ​រឿង​ផ្ដល់​ឈាម​នេះ​ថា៖ “យើង​ទាំង​អស់​គ្នា​បាន​ធ្វើ​រឿង​ជួយ​សង្គម​ច្រើន ដោយ​ការ​ផ្ដល់​ឈាម​នេះ។ ការ​ផ្ដល់​ឈាម​តែ​ម្នាក់ អាច​ជួយ​ដល់​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ដល់​ទៅ​៣​នាក់​ឯ​ណោះ ហើយ​វា​ក៏​ជា​រឿង​ល្អ​សម្រាប់​អ្នក​រាល់​គ្នា​ផង​ដែរ”។

 

អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ ដែល​កីឡាករ​វ័យ​៣០​ឆ្នាំ​ខាង​លើ​តែងតែ​ចូល​រួម​ក្នុង​ការ​ផ្ដល់​ឈាម ហើយ​ចំពោះ​មូលហេតុ​ធំ​ដែល​ធ្វើ​ឱ្យ​រូបគេ​ធ្វើ​ដូច្នេះ គឺ​បណ្ដាល​មក​ពី​កាល​ពី​មុន​នោះ កូន​របស់​មិត្ត​រួម​ក្រុម​គេ​ម្នាក់ ត្រូវ​ការ​ខួរ​ឆ្អឹង​ជា​ចាំបាច់​បំផុត ប៉ុន្តែ​គ្រា​នោះ​មិន​មាន​នរណា​ហ៊ាន​ផ្ដល់​ឱ្យ​នោះ​ទេ៕

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ bleacherreport