អាថ៌កំបាំងពីក្រោយរឿង ភ្ញាក់ផ្អើលពេលឃើញលុយ ហោះចេញពី កន្លែងបូជាសព

ចិន៖ ដោយសារតែ ភាពអកត្តញ្ញូរបស់កូនៗ បានធ្វើឲ្យបុរសចំណាស់ម្នាក់ សុខចិត្ដ យកលុយ ទៅជាមួយនឹងខ្លួន ដែលទោះជាដឹងថា គ្មានន័យអ្វីក៏ដោយ។

យ៉ាងណាមិញ បុរសចំណាស់ដែលគេស្គាល់ឈ្មោះថា Tao ជាអ្នករស់នៅ ខេត្ដ Jiangsu បានចាប់ផ្ដើមដឹងថា ខ្លួនរបស់គាត់កាន់តែ ទ្រុឌទ្រោម ក៏មាន ក្ដីប្រាថ្នាចុងក្រោយថា គាត់នឹងទៅអាច សួរសុខទុក្ខ ផ្ទះរបស់កូនប្រុសគាត់ ដែលពួកគេ បានទៅរស់នៅផ្ទះផ្សេងក្រោយពី រៀបការ ប៉ុន្ដែមិនដឹងនឹកស្មានថា កូនប្រុសទាំងពីររបស់គាត់ មានលេស ដោយមិនចង់ឲ្យរូបគាត់ ទៅលេងផ្ទះរបស់ពួកគេនោះទេ។ 

ជាចុងក្រោយ គាត់ បានលាចាកលោក តែម្នាក់ឯង នៅក្នុងផ្ទះរបស់គាត់ និងស្លៀក សំលៀកបំពាក់ ដែលគាត់នឹងចង់បូជា ទៅជាមួយ ជាការស្រេច។ បន្ទាប់ពី សាកសពរបស់គាត់បានបូជា នៅក្នុងឈាបនដ្ឋាន អ្នកធ្វើការនៅទីនោះដែលមានឈ្មោះថា Yang Lin អាយុ ៤៧ឆ្នាំ  ក៏ប្រទះឃើញ លុយហោះចេញពី ខាងក្នុងនោះ និងអាចដឹងថា បុរសចំណាស់នេះ គាត់បានលុយទៅជាមួយ និងលុយទាំងនោះប្រហែលច្រើនជាង ២០០,០០០ យ័ន ឬ ជាង ៣ម៉ឺនដុល្លារអាមេរិក ជាជាង ឲ្យកូនប្រុសបង្កើតរបស់ខ្លួន។ នៅក្នុងនោះ បើតាមការសើុបអង្កេត បានបញ្ជាក់ឲ្យដឹងថា រូបគាត់បានដក ប្រាក់ចេញពីធនាគារសរុប ២១លានយ័ន កាលពីឆ្នាំមុនអស់រលីង។

ទោះជាយ៉ាងណា គាត់ត្រូវបាន សាធារណៈជន និយាយថា នេះជារឿងដ៏ល្អ​និង គាត់ឆ្លាត ដែលយកលុយទៅជាមួយ។

ចុះប្រិយមិត្ដ យល់ថា នេះជារឿងត្រឹមត្រូវទេ ដែលសុខចិត្ដយកលុយទៅជាមួយ ដែលទោះជា ដឹងថា មិនអាចចាយបាន ជាជាងឲ្យ កូនប្រុសដែលមានចិត្ដដ៏ សែនពិសពុល?

អាថ៌កំបាំងពីក្រោយរឿង ភ្ញាក់ផ្អើលពេលឃើញលុយ ហោះចេញពី កន្លែងបូជាសព
រូបភាពលុយដែលហោះចេញមក

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត