​ឥណ្ឌូនេស៊ី​គ្រោង​ប្រើប្រាស់​ច្បាប់​ចាក់​សារជាតិ​គីមី “​ក្រៀវ​”​លើ​ជនជាប់ចោទ​ចាប់រំលោភ​អនីតិជន

ឥណ្ឌូនេស៊ី​៖​តាម​ការបញ្ជាក់​របស់​អគ្គ​រដ្ឋអាជ្ញា​ថ្នាក់ជាតិ​ឥណ្ឌូនេស៊ី​បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី លោក JOKO WIDODO នឹង​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​អនុញ្ញាតអោយ​មានការ​ប្រើ​ប្រាស់ សារជាតិ​គីមី "​ក្រៀវ​" ដែលជា​ការដាក់ទណ្ឌកម្ម ទៅ លើ​ជនជាប់ចោទ ចាប់រំលោភ អ​និតិ​ជន​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ 

​     គួរ​បញ្ជាក់ថា ច្បាប់​ថ្មី​នេះ​ធ្វើឡើង​បន្ទាប់ពី​រឿងក្តី​រំលោភ​អ​និតិ​ជន ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កាន់សាសនា​ឥស្លាម​មួយ​នេះ​៕

​ឥណ្ឌូនេស៊ី​គ្រោង​ប្រើប្រាស់​ច្បាប់​ចាក់​សារជាតិ​គីមី "​ក្រៀវ​"​លើ​ជនជាប់ចោទ​ចាប់រំលោភ​អនីតិជន