របស់​លេង សម្រាប់​កូនក្មេង ពី​អាយុ ១ ខែ ទៅ ១ ឆ្នាំ​

របស់​លេង សម្រាប់​កូនក្មេង ពី​អាយុ ១ ខែ ទៅ ១ ឆ្នាំ​

​សម្រាប់​កូនក្មេង​ពី ១ ទៅ ៦ ខែ​

1.​    ​គឺ​អ្នក​ខ្លួនឯង ៖ ដោយ​អ្នក​អាច​បញ្ចេញ​សម្លេង ឬ​ទះដៃ​ច្រៀង ដើម្បីឲ្យ​គេ​ងមើល​លេង​។ អ្នក​គឺជា​របស់​លេង ដែល​ល្អ​បំផុត​សម្រាប់​កូន​របស់​អ្នក​
2.​    ​ប្រដាប់ប្រដារ ឬ​តុក្កតា​តូចៗ ដែល​ដាក់​ក្បែរ​គ្រែ​គេង​របស់​កូន​
3.​    ​កញ្ចក់​តូច​មួយ សម្រាប់​គេ​សង្កេតមើល​ចលនា និង​តាមដាន​ខ្លួនឯង (​បើ​មិន​ដូច្នេះ​ទេ គេ​មិន​អាច​ចងចាំ​ខ្លួនឯង រហូត​ដល់​គេ​អាយុ ១៥ ខែ​) ប៉ុន្តែ ត្រូវ​ចង​ចាំ​ថា កញ្ចក់​នោះ​មាន​សុវត្ថិភាព និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​កូន​របស់​អ្នក​
4.​    ​រូបភាព​អំពី​មុខមាត់ ពីព្រោះ ទារក​ចូលចិត្ត​មើល​មុខមាត់​មនុស្ស ក្នុង​ទឹកមុខ​ផ្សេងៗ​គ្នា ជាង​របស់​លេង​ផ្សេងៗ​ទៀត​
5.​    ​របស់​លេង​ចម្រុះ​ពណ៌ ដែល​អាច​រំញោច​ដល់​ការមើលឃើញ​របស់គេ​
6.​    ​ការ​ស្តាប់​តន្ត្រី​
7.​    ​បាល់ ... ទារក​ភាគច្រើន​ចូលចិត្ត​លេង​បាល់​ណាស់ ពីព្រោះ​គេ​អាច​ចាប់​កាន់ និង​តាមដាន​វា​ដោយ​ប្រើ​ភ្នែក​
8.​    ​ខ្នើយ​ទន់ ... ដែល​គេ​អាច​លើក​ចុះឡើង ឬ​ដាក់​ក្រោម​ដៃ ឬ​ពោះ​គេ ពេល​គេ​លេង ហើយ​វា​អាច​ជួយ​ពង្រឹង​ដល់ក ដៃ និង​សាច់​របស់​ទារក​ទៀតផង​
9.​    ​របស់របរ​ក្នុងផ្ទះ ដែល​មាន​សុវត្ថិភាព ដូចជា ពែង​ជ័រ កែវ​ជ័រ ចាន​ជ័រ ...​។​

​សម្រាប់​កូនក្មេង​ពី ៦ ទៅ ១២ ខែ​

1.​    ​សត្វ ឬ​តុក្កតា​ជ័រ ដែល​អាច​ដុសលាង​បាន​
2.​    ​របស់​ដែល​អាច​រុញ ឬ​ទាញ​បាន ដើម្បី​ឲ្យ​កូន​ធ្វើ​ចលនា​រាងកាយ​បាន​ស្រួល​
3.​    ​ឧបករណ៍​ភ្លេង ឬ​អាច​បញ្ចេញ​សម្លេង​បាន នៅពេល​គេ​ប៉ះ​
4.​    ​ប្រអប់​ទទេរ សម្រាប់​គេ​ប្រមូល​របស់របរ​ផ្សេងៗ ដាក់​នៅ​ក្នុង​នោះ​បាន​
5.​    ​រទេះរុញ​
6.​    ​រូប​សត្វ​ផ្សេងៗ ...៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។