​វិធី​ការពារ ជំងឺ​ទារក​ដោយ​សារជាតិ​អាល់​កុល (Fetal alcohol syndrome)

​វិធី​ការពារ ជំងឺ​ទារក​ដោយ​សារជាតិ​អាល់​កុល (Fetal alcohol syndrome)

​ជំងឺ​ទារក​ដោយ​សារជាតិ​អាល់​កុល គឺជា​បញ្ហា​សុខភាព​មួយ ដែល​បណ្តាល​មកពី ជាតិពុល​នៃ​អាល់​កុល ដែល​ម្តាយ​បាន​ទទួលទាន អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ជំងឺ​នេះ អាច​ធ្វើឲ្យ​ខូចខា​តដល់ ខួរក្បាល និង​ការលូតលាស់​រាងកាយ​។ ​ជំងឺ​នេះ មិន​អាច​ព្យាបាល​បាន​នោះ​ទេ​។ បញ្ហា​ដែល​ទារក​ជួបប្រទះ នឹង​មាន​ជាប់​ពេញ​មួយ​ជីវិត​។​

​ទោះបីជា​យ៉ាងណា ការស្វែងរក​ជំងឺ​ទាន់ពេលវេលា អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់ និង​ផលប៉ះពាល់​នានា ដែល​បណ្តាល​ពី​ជាតិ​អាល់កុល​នោះ​។ អ្វី​ដែល​គ្រូពេទ្យ​អាច​ជួយ​បាន មានដូចជា ៖

•​    ​បង្កើត​ក្រុម​មួយ ដែល​មាន​អ្នកចូលរួម ដូចជា គ្រូ​បង្គោល​ជំនាញ អ្នក​ប្រឹក្សា​យោបល់ អ្នក​ព្យាបាល​ដោយ​ចលនា និង​គ្រូពេទ្យ​ចិត្តសាស្ត្រ​
•​    ​ការស្វែងរក​ជំងឺ​ឲ្យបាន​លឿន ដើម្បី​ជួយ​ដល់​ការដើរ ការនិយាយ និង​ជំនាញ​សង្គម​
•​    ​សេវាកម្ម​ពិសេស​ណាមួយ នៅក្នុង​សាលា ដើម្បី​សម្រួល​ដល់​ការរៀនសូត្រ និង​អាកប្បកិរិយា​ក្នុង​ថ្នាក់​
•​    ​ប្រឹក្សា​យោបល់​ជាមួយ​អាណាព្យាបាល និង​ក្រុមគ្រួសារ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​
•​    ​ការប្រើ​ថ្នាំ ដើម្បី​បន្ថយ​រោគសញ្ញា​
•​    ​ការព្យាបាល​បញ្ហា​សុខភាព​ផ្សេងៗ​។​

​វិធី​ការពារ​
​គ្រូពេទ្យ​មិនអាច​កំណត់ថា កម្រិត​ជាតិ​ស្រា​ប៉ុណ្ណា ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ទទួល​ទាន​នោះទេ ប៉ុន្តែ អ្នកជំនាញ​បាន​ណែនាំ​ថា បើ​មិន​ចង់​ឲ្យ​កូនជួប​ជំងឺ​នេះ វិធី​ការពារ​តែមួយគត់​គឺ “​ហាម​ផឹកស្រា​” ដាច់ខាត​។​

•​    ​កុំ​ផឹកស្រា ប្រសិនបើ​អ្នក​ចង់​បាន​កូន ៖ ប្រសិនបើ​អ្នក​ត្រៀម​ចង់​បាន​កូន អ្នក​គួរតែ​ចាប់ផ្តើម​ឈប់​ផឹកស្រា ឲ្យបាន​មុន​ពេល​មាន​ផ្ទៃពោះ​
•​    ​បន្ត​ការចៀសវាង​ស្រា អំឡុង​ពេល​មាន​ផ្ទៃពោះ​
•​    ​ចូរ​គិត​អំពី “​ការឈប់​ផឹកស្រា​” ទោះបីជា​អ្នក​សម្រាលកូន​ហើយ​ក៏​ដោយ ដើម្បី​ការពារបញ្ហា​នានា សម្រាប់​កូន​ក្រោយ​ទៀត​
•​    ​ប្រសិនបើ​អ្នក​មាន​បញ្ហា​ជាមួយនឹង​ជាតិ​អាល់​កុល ចូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល​វាឲ្យ​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។