អ៊ីតាលី កំពុងមើលឃើញ ទីផ្សារកម្ពុជា ជាទិសដៅរកដៃគូរ ចែកចាយបន្ត

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ីតាលី Prometeo ថ្មីមួយ បាននិងកំពុងចាប់អារម្មណ៍ ទីផ្សារកម្ពុជា ជាប្រទេសទីផ្សារសេរី ក្នុងការ នំាយកនូវផលិតផលថ្មីៗ របស់ខ្លួនមកតំាងបង្ហាញ នៅក្នុងប្រទេសកម្ពុជា។ ការតំាងបង្ហាញដែល មាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់២៥ នៅក្នុងពិព័រណ៍ផលិតផល អ៊ីតាលីលើកដំបូង សម្រាប់ប្រទេសកម្ពុជា ដែលនឹងត្រូវដាត់តំាងបង្ហាញដូចជា គ្រឿងសំអាង ម្ហូបអាហារ គ្រឿងសង្ហារឹម គ្រឿងបរិក្ខាពេទ្យ គ្រឿងម៉ាស៊ីន សម្រាប់ឧស្សាហកម្ម កសិកម្ម និងសម្ភារសំណង់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

នៅក្នុងពិព័រណ៍ ដែលមានក្រុមហ៊ុនប្រមាណ៧០ និងស្ទង់ចំនួន ៦៤ស្ទង់ ត្រូវបានលោក Julius Lundh អ្នកគ្រប់គ្រង គម្រោងនៃការរៀបចំពិព័រណ៍បានឲ្យដឹងថា នេះគឺជាលើកទីមួយសម្រាប់ ប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Prometeo ទទួលបានជោគជ័យ ក្នុងការដាក់តំាងពិព័រណ៍បង្ហាញលើកដំបួងដែលនៅក្នុងប្រទេសមីយ៉ាម៉ា។

លោកបានបន្តថា ដោយមើលឃើញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យសំណង់ ដែលកំពុងមានការកើនឡើងយ៉ាងខ្លំាងនោះ ជាពិសេសជីវភាពប្រជាជនក៏មានភាពល្អប្រសើរផងដែរនោះ ទើប ក្រុមហ៊ុន Prometeo បានបង្កើតនូវតំាងពិព័រណ៍នេះឡើងគឺក៏យើងមានគោលបំណង់និងទិសដៅយ៉ាងសំខាន់ ក្នុងការស្វែងរកដៃគូរសម្រាប់ធ្វើការចែកចាយនូវផលិតផលរបស់ខ្លួនបន្ត នៅក្នុងប្រទេសកម្ពុជា ។

សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលអ៊ីតាលី មានការតាំងបង្ហាញផលិតផលជាសាធារណៈ ដោយមាន ក្រុមហ៊ុនចូលរួមចំនួន៧០ស្តង់ ហើយក៏ជាឱកាសថ្មីមួយផ្សេងទៀតដើម្បីឲ្យពួកគាត់ ស្វែងរកដៃគូវិនិយោគ សម្រាប់ប្រទេសទាំងពីរ ក្នុងការនាំយកផលិតមកដាក់លក់នៅលើទីផ្សារកម្ពុជាផងដែរ ៕