លោកពូ​ទី​ន ថា លោក​អាសា​ដ ត្រៀម​ចរចា​ជាមួយ​ពួក​ឧទ្ទាម​មួយ​ចំនួន

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​២២ តុលា ថា ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ត្រៀម​ចរចា​ជាមួយ​ក្រុមប្រឆាំង​មួយ​ចំនួន ប្រសិនបើ​ក្រុម​ទាំងនេះ​ពិតជា​មាន​ចេតនា​បើកចំហ​សម្រាប់​ការ​ចរចា  ហើយ​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ថ្លែង​បន្ទាប់​ពី​ទស្សនកិច្ច​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​លោក​អាសា​ដ នៅ​ក្រុង​មូ​ស្គូ លោកពូ​ទី​ន មាន​ប្រសាសន៍​ថា មេដឹកនាំ​ទាំង​២​បាន​ពិភាក្សា​គ្នា​ពី​ភាព​ចាំបាច់​ស្វែងរក​ដំណោះស្រាយ​ន​យោ បាយ​មួយ​ចំពោះ​ជម្លោះ​ដែល​ហែកហួ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​២០១១​មក ។

ចំណែក​អ្នក​ទទួលខុសត្រូវ​រដ្ឋាភិបាល​លោក​ខាងលិច​មួយ​ចំនួន​យល់​ថា ដោយ​ជួយ​ទ្រទ្រង់​ដល់​លោក​អាសា​ដ ហើយដោយ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​លើ​បណ្តា​ក្រុម​ឧទ្ទាម លោកពូ​ទី​ន គឺជា​ឧបសគ្គ​មួយ​ចំពោះ​រាល់​ដំណោះស្រាយ​នយោបាយ ក៏​ប៉ុន្តែ​លោកពូ​ទី​ន យល់​ផ្ទុយ​ពី​នេះ​ថា ប្រតិបត្តិការ​យោធា​រុ​ស្ស៊ី​បង្កើត​លក្ខខណ្ឌ​សម​ស្រប​នានា​សម្រាប់​បើក​ការ​ចរចា​ស្តី​ពី​អនាគត​ស៊ី​រី ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​យប់​ថ្ងៃ​ទី​២២ តុលា នៅ​សូត​ជី ជាប់មាត់​សមុទ្រ​ខ្មៅ លោកពូ​ទី​ន មាន​ប្រសាសន៍​ថា ខ្ញុំ​លាតត្រដាង​ជូន​មួយ​ផ្នែក​នៃ​ខ្លឹមសារ​ពិភាក្សា​របស់ខ្ញុំ ជាមួយ​លោក​អាសា​ដ ។ ខ្ញុំ​បាន​ស្នើ​ដល់​លោក​អាសា​ដ ថា​តើ​លោក​យល់​យ៉ាងណា​ដែរ ប្រសិនបើ​យើង​នា​ពេល​នេះ​ស្ថិត​នៅ​ស៊ី​រី ដើម្បី​ជា​កម្លាំង​ដែល​ត្រៀម​ប្រឆាំង​នឹង​ប្រយុទ្ធ​ដោយ​ពិតប្រាកដ​ប្រឆាំង​ពួក​ភេ​វករ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម0x017d7 ហើយ​តើ​លោក​មាន​ទស្សនៈ​បែប​ណា​ដែរ ប្រសិនបើ​យើង​មក​ជួយ​ទ្រទ្រង់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​មាន​ន័យ​ថា យើង​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​ស៊ី​រី0x017d7 ពេល​នោះ​លោក​អាសា​ដ ឆ្លើយ​ថា លោក​យល់​ស្រប ៕