អាជ្ញាធរ​ក្រុងព្រះសីហនុ ចាប់​រថយន្ត​តាក់ស៊ី បើក​គូទ​ក្រោយ យកទៅ​ទុក ដើម្បី​ជាការ​ព្រមាន​

ព្រះសីហនុ: រហូតមកដល់​ពេលនេះ រដ្ឋបាល​ក្រុងព្រះសីហនុ ចាប់បាន​រថយន្ត​បើក​គូថ (​តាក់ស៊ី​វាលរេញ​) បាន​ចំនួន ៣​គ្រឿង​ហើយ យកទៅ​រក្សាទុក​នៅ​បរិវេណ​សាលាក្រុង​ព្រះសីហនុ ក្នុង​គោលបំណង​ព្រមាន​។​

មន្ត្រី​សាលាក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​តាក់ស៊ី​ទាំងនោះ រឹងរូស មិន​គោរព​នូវ​សេចក្តីជូនដំណឹង​របស់​ក្រុង បង្ក​ភាពអនាធិបតេយ្យ​លើ​សណ្តាប់ធ្នាប់ នៅមុខ​ទីប្រជុំជន​ផ្សារលើ ក្នុង​ក្រុងព្រះសីហនុ ទើប​អាជ្ញាធរ​ក្រុង សម្រេចចិត្ត ចាប់យក​រថយន្ត​តាក់ស៊ី​ទាំងនោះ ទៅ​រក្សាទុក ​អំឡុងពេល ១​ខែ ដើម្បី​ជាការ​ព្រមាន​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ក្រុងព្រះសីហនុ បានដាក់​ចេញ​នូវ​សេចក្តីជូនដំណឹង លេខ​១៩៦ សជណ​កសន ស្តីពី សណ្តាប់ធ្នាប់​សាធារណៈ នៅមុខ​ផ្សារលើ នាពេល​កន្លងមក ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ​ទូទាំង​ក្រុងព្រះសីហនុ រួចរាល់​ហើយ ទើប​អនុវត្តន៍​ពេលនេះ​៕​

អាជ្ញាធរ​ក្រុងព្រះសីហនុ ចាប់​រថយន្ត​តាក់ស៊ី បើក​គូទ​ក្រោយ យកទៅ​ទុក ដើម្បី​ជាការ​ព្រមាន​

អាជ្ញាធរ​ក្រុងព្រះសីហនុ ចាប់​រថយន្ត​តាក់ស៊ី បើក​គូទ​ក្រោយ យកទៅ​ទុក ដើម្បី​ជាការ​ព្រមាន​