ម៉ូតូ​២​គ្រឿង​សាក​កម្លាំង​គ្នា របួសធ្ងន់​ស្រាល ៣​នាក់​

កំពង់ចាម: មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ម៉ូតូ​២​គ្រឿង​បុក​គ្នា ពេញទំហឹងកាលពី​ម៉ោង​៣​រសៀល ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០១៥ នៅលើ​ផ្លូវលំ ស្ថិតក្នុងភូមិ​អូ​តា​សែង ឃុំ​តា​ប្រ៉ុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​ជនរងគ្រោះ​ទាំង​២​នាក់​ប្ត្រ​ពន្ធ មានឈ្មោះ ស្រុ​ច ផាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ប្តី​)​និងប្រពន្ធ​ឈ្មោះ សំ ភាស់ អាយុ​២៣​ឆ្នាំ  រស់នៅ​ភូមិ​ថ្មី ឃុំ​តា​ប្រុក ស្រុក​ចំការលើខេត្តកំពង់ចាម​។ ចំណែក​ភាគី​ម្ខាង​ទៀត​មានឈ្មោះ​តាំ ភ័​ក្រ ភេទ​ប្រុស អាយុ១៨​ឆ្នាំ​រស់នៅ​ភូមិ​នាង​លើង​ឃុំ​តា​ប្រ៉ុ​ក ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា វេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ​ជិះ​ឌុប​គ្នា​២​នាក់​(​ប្តី​ប្រពន្ធ​)​ក្នុងទិសដៅ​ព​លិចទៅ​កើត​។ លុះ​មក​ដល់​ចំណុចកើតហេតុ​ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង ទៀត​ម៉ាក ហុងដា សេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1A4310​បើកបរ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​កើតមកលិច ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ទាំង​៣​នាក់ ។ ចំណែក​ប្រពន្ធ​ឈ្មោះ សំភាស់ អាយុ​២៣​ឆ្នាំ រងរបួស​ស្រាល​។​

 ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ចំណែកឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បីដោះស្រាយពេល​ក្រោយ​៕​

ម៉ូតូ​២​គ្រឿង​សាក​កម្លាំង​គ្នា របួសធ្ងន់​ស្រាល ៣​នាក់​