បញ្ជូន​វៀតណាម​១៤​នាក់ទៅ​តុលាការ បន្ទាប់​ពី​រក​ឃើញ​ស្នាក់​នៅ​ខុសច្បាប់​ក្នុង​ក្រុង​សៀមរាប

ខេត្តសៀម​រាប ​៖ ​កម្លាំង​​​​ការិយាល័យ​​អន្តោប្រវេសន៍ ក្រោម​ការ​​បញ្ជា​​​ផ្ទាល់​​ដោយ​​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វី​រៈ​ ស្នង​ការ​រង​ទទួល​ការ​ងារ​​អន្តោប្រវេសន៍​នៃ​ស្នង​ការដ្ឋាន​នគរបាល​​ខេត្តសៀមរាប​ និង​ដឹកនាំ​សម្រប​សម្រួល​ដោយ​តំណាង​អយ្យកា​រ​អម​សាលា​​ដំបូង​ខេត្ត បាន​​ធ្វើការ​ចុះ​ស្រាវជ្រាវ​​រុករក​ជនបរទេស​​ដែល​​លួច​ចូល​ស្នាក់​​នៅ​ និងបម្រើ​​ការងារ​ខុសច្បាប់ ​នៅ​តាម​បណ្តា​ទីតាំង​​ក្នុងភូមិ​សាស្ត្រ​​ចុង​​ឃ្នៀស​១​​​ ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​​ដល់​​​ឃាត់ខ្លួន​បានជនជាតិវៀតណាម​​ប្រុស-​ស្រី​ ក្មេង-​ចាស់​ចំនួន​១៤​នាក់ រួច​នាំ​​យក​ទៅ​តុលា​ការ​ ដើម្បី​ចាត់ការ​​តាម​​ច្បាប់ ។

ហេតុ​ការ​ណ៍ចុះ​​បង្ក្រាប​​​នេះ​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ តុលា​ ​២០១៥ ​ស្ថិត​នៅ​ចំណុច​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀម
​រាប ​។           

​ប្រភពបានឱ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង​១៤​នាក់​ ក្នុង​នោះ​​​ ១-​ឈ្មោះ​ឡេ យ៉ាំ​ង​វ៉ាង ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​២-​ឈ្មោះ​ឡេ ធី​វឹង ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ​​ ​៣-​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​ថា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​៤-​ឈ្មោះ​ង្វៀ​ង ធី​យី​វ ភេទ​ស្រី ​អាយុ​២០​ឆ្នាំ ​៥​-​ឈ្មោះ ច្រាំង យ៉ាំ​ង​ទឹង ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​៦-​​ឈ្មោះ​ហូ ធី​វៀង ភេទ​ស្រី អាយុ​២២​ឆ្នាំ ​​៧-​​ឈ្មោះ​ច្រឹង យ៉ាំ​ង​​យឿ​ង ភេទ​ប្រុស​ អាយុ​២០​​ឆ្នាំ ៨​-​ឈ្មោះង្វៀ​ង ធី​ឡា​ង ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ ៩​-​ឈ្មោះ​ឡេ យ៉ាំ​ង​វី​ន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ អ្នក​ទាំង​៩​នាក់​ ​ជា​អ្នក​នេ​សាទ​​​នៅ​តាម​មាត់ទន្លេ ​ចំណែក​ក្មេង​​​​៥​នាក់ទៀត ​​មិនបាន​​ស្គាល់អ​ត្តសញ្ញាណ​ទេ ។

​បច្ចុប្បន្ន ជនជាតិ​វៀតណាម​​ទាំង៩នាក់ ​ត្រូវ​​កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។