ចាប់​ខ្លួន​ជន​សង្ស័យ​ឆក់​ត្រី​ខុស​ច្បាប់​២នាក់​បញ្ជូន​ទៅ​តុលាការ​

ខេត្ត​ស្ទឹង​ត្រែង​ ៖ នៅ​មុន​នេះ​បន្តិច​លោក ប៉ែន ឈុ​ន​ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​រួម​និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៅ​កាន់​តុលាការ​ក្រោយ​​ឃាត់ខ្លួន​បាន​កាលពី​​​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី២៣​ តុលា​ ២០១៥ ​ខណៈពួក​គេ​​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​នៅ​ចំណុច​ក្រោម​ស្ពាន​មេគង្គ​ សង្កាត់​ព្រះ​បាត​ ក្រុង​ស្ទឹង​ត្រែង​៕