ក្លិប Chelsea នៅ​មានឱកាស​ដណ្ដើម​ជើងឯក 4​ក្របខ័ណ្ឌ​ក្នុង​រដូវ​កាល​នេះ

លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​Chelsea បាន​បង្ហើប​ឱ្យ​ដឹង​ពី​ឱកាស​នៅ​បើកចំហ​ក្នុង​ការ​ដណ្ដើម​ជើងឯក​ចំនួន​៤​ក្របខ័ណ្ឌ​នៅ​រដូវ​កាល​នេះ ទោះបី​ជាមួយ​រយៈពេល​កន្លង​មក ទម្រង់​នៃ​ការ​លេង​មិនសូវ​ល្អ​ក៏​ដោយ ។

កន្លង​មក Chelsea បាន​ប្រកួត​យូ​ហ្វា ឆេ​ម​ពាន​លី​ក លើក​ទី​៣ ក្នុង​ពូ​ល​G ដោយ​ជួប​ក្លិប Dinamo Kiew ក្នុង​លទ្ធផល​0-0 មាន​៤​ពិន្ទុ ពី​ការ​ប្រកួត​៣​លើក តាម​ពីក្រោយ​ក្លិប​Dinamo Kiew និង Porto ដែល​មាន​៤​ពិន្ទុ និង​៧​ពិន្ទុ ខណៈ​ក្លិប Maccabi Tel Aviv ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូ​ល ។

Chelsea ទើប​មាន​ទម្រង់​លេង​ល្អ អាច​ផ្ដួល​ក្លិប​Aston Villa នៅ​ក្នុង​ទឹកដី​២-០ កាលពី​យប់​ថ្ងៃ​ទី​២០ តុលា មាន​១១​ពិន្ទុ​ពី​៩​ប្រកួត តាម​ពីក្រោយ​ក្លិប​Man City នៅ​កំពូល​តារាង​១០​ពិន្ទុ​។ ចំណែក​នៅ​ក្នុង​លី​ក​ខាប់ Chelsea ឆ្លង​ចូល​ដល់​ជុំ​ទី​៤ ឬ​១៦​ក្រុម​ចុង​ក្រោយ ត្រូវ​ជួប​Stoke នៅ​ថ្ងៃ​ទី​២៧ តុលា ខាង​មុខ ។ រីឯ FA Cup នឹង​ចូល​លេង​នៅ​ជុំ​ទី​៣​បន្ត ប៉ុន្តែ​មិន​ទាន់​មានការ​ចាប់​គូ​នៅឡើយ ៕