រូបមន្ត​ដែល​ធ្វើឲ្យ​ស្បែក​កូន​មិន​គ្រើម​

រូបមន្ត​ដែល​ធ្វើឲ្យ​ស្បែក​កូន​មិន​គ្រើម​

​នៅពេលដែល​មាន​ផ្ទៃពោះ​គឺជា​ដំណាក់កាល​ដែល​សំខាន់បំផុត ព្រោះ​វា​ជា​ដំណាក់កាល​ដែល​អាច​កំណត់​ពី​សារពាង្គកាយ​ខាងក្រៅ និង​ខាង​ក្នុង​របស់​កូន បើ​អ្នក​បរិភោគ​អាហារ​ដែល​ត្រូវ នោះ​កូន​អ្នកនឹង​ស្អាត តែ​បើ​អ្នក​បរិភោគ​អាហារ​ដែល​ខុស នោះ​កូន​អ្នក​នឹង​មិន​ស្អាត​ដូច​កូន​អ្នក​ដទៃ​ឡើយ ដូចនេះ​តើ​មាន​រូបមន្ត​ណា​ដែល​អាច​ធ្វើឲ្យ​ស្បែក​កូន​មិន​គ្រើម​នៅពេលដែល​កើត​ចេញ​មក​នោះ​?

ទឹកដោះគោ​ពោត​
គ្រឿងផ្សំ ៖ ដំឡូងបារាំង​ចំនួន​២​ផ្លែ ទឹកដោះគោ​ចំនួន​១០០​មី​លី​លីត្រ គ្រាប់ពោត​ចំនួន​១៥០​ក្រាម ឈីស​ចំនួន​២០​ក្រាម អំបិល​ចំនួន​មួយ​ភាគពីរ​នៃ​ស្លាបព្រា​តូច​។​

របៀប​ធ្វើ ៖

  1. ​ដំបូង​អ្នក​ត្រូវ​យក​ដំឡូងបារាំង​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​ចិត​សំបក​ចោល ចិត​ជា​ដុំៗ ទើប​យក​ទៅ​ដាំ​ជាមួយ​ទឹក​ឲ្យ​ឆ្អិន​។​
  2. ​បន្ទាប់​ពី​ដាំ​ឲ្យ​ឆ្អិត ហើយ​ទន់ អ្នក​ត្រូវ​តែ​យក​ដំឡូងបារាំង​នេះ​ទៅ​កិន​ឲ្យ​ម៉ត់​។​
  3. ​បន្ទាប់​ពី​កិន​រួច អ្នក​ត្រូវ​តែ​បន្ថែម​ទឹកដោះគោ​ចំនួន​១៥០​មី​លី​លីត្រ​ចូលទៅក្នុង​ដំឡូងបារាំង​នោះ ហើយ​កូរ​ឲ្យ​សព្វ​។​
  4. ​បន្ទាប់មក​ដាក់​ឈីស​២០​ក្រាម​ចូលទៅ​កូរ​រហូត​ដល់​វា​រលាយ​អស់​។​
  5. ​បន្ទាប់មកទៀត អ្នក​ត្រូវ​តែ​ចាក់​គ្រាប់ពោត​ចំនួន​១៥០​ក្រាម​ចូល​កូរ​ឲ្យ​សព្វ រួច​ដាក់​អំបិល​ចូល​ជា​ការ​ស្រេច​៕

​បញ្ជាក់ ៖ ទឹកដោះគោ​គឺជា​អាហារ​ដែល​ស្បែក​ត្រូវការ​បំផុត​នៅពេល​យប់ វា​ធ្វើឲ្យ​កោសិកានៃ​ស្បែក​អ្នក​រស់​រវើក ធ្វើឲ្យ​ស្បែក​អ្នក​មិន​ងាយ​ចាស់ និង​មិន​ងាយ​មាន​ស្នាម​ជ្រួញ​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។