ជើង​ខ្លាំង​ល្បី​ខាង​កាប់​ចាក់​នៅភូមិ​កោះ​ខ្យង​ម្នាក់ត្រូវ​អស់​លក្ខណ៍

ខេត្ត​ព្រះ​សីហនុ​ ៖ ជើង​ខ្លាំង​ក្នុង​តំបន់​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២​នាក់​ទៀត​ត្រូវ​ប៉ូលិស​ស្រុក​ព្រៃ​នប់​ចាប់​ខ្លួន​បញ្ជូន​ទៅ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៣ តុលា នេះ បន្ទាប់​ពី​ជើង​ខ្លាំង​ល្បី​ពេញ​ភូមិ​កោះ​ខ្យងរូប​នេះ​ និង​បក្ស​ពួក​បាន​ធ្វើ​សកម្ម​ភាព​យក​កូន​កាំ​បិត​ចិត​បន្លែ​ចាក់​លើ​ជន​រង​គ្រោះ​ឈ្មោះ​ស៊ុយ សារ៉ាយ អាយុ​៣៧​ឆ្នាំ ជា​កម្មករ​នេសាទ​នៅ​ភូមិ​អូ​ត្រាវ ឃុំ​អណ្តូង​ថ្ម បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​។

ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​ឈ្មោះ​ង៉ែត ខុន ភេទ​ប្រុស រស់​នៅ​​ចំណុច​កើតហេតុ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​