​រូបមន្ត​ដែល​ជួយ​អ្នក​បាត់​នូវ​ការ​ឈឺជង្គង់ និង​ចង្កេះ​

​រូបមន្ត​ដែល​ជួយ​អ្នក​បាត់​នូវ​ការ​ឈឺជង្គង់ និង​ចង្កេះ​

​តើ​អ្នក​ធ្លាប់​មាន​អា​ការៈឈឺ​ជង្គង់ ឬ​ឈឺចង្កេះ​ឬទេ​? តើ​ម្តាយ​អ្នក និង​យាយ​តា​អ្នក​ធ្លាប់​មាន​អាការៈ​នេះ​ឬ​ទេ​? បើ​មាន​អ្នក​អាច​ប្រាប់​វិធី​ទាំងនេះ​ទៅ​ពួកគាត់​បាន នោះ​វា​នឹង​ជួយ​មិន​ឲ្យ​ពួក​គាត់​ឈឺ​ខ្លាំង​ទៀត​ទេ វា​នឹង​ជួយ​អ្នកឲ្យមាន​អារម្មណ៍រាង​ធូរស្រាល​។ តើ​មាន​វិធី ឬ​រូបមន្ត​បែប​ណា​ទៅ​?

គ្រឿងផ្សំ ៖ អំបិល​គ្រួស ខ្ញី​ចិត​ជា​បន្ទះៗ ស្លឹក​ខ្ទឹម និង​គល់​ខ្ទឹម ថង់​ក្រណាត់​មួយ​។​

របៀប​ធ្វើ ៖
​អ្នក​អាច​យក​អំបិល​ទៅ​ឆារ​ចំនួន​១០​នាទី ទើប​ចាក់​វា​ចូលទៅ​ក្នុង​ខ្ញី និង​ស្លឹក​ខ្ទឹម បន្ទាប់មក​យក​ខ្ញី និង​ស្លឹក​ខ្ទឹម​ចេញ ទើប​ចាក់​អំបិល​ចូលទៅ​ក្នុង​ថង់​នោះ រួច​យកមក​ស្អំ​ជាការ​ស្រេច បើ​វា​ឈប់​ក្តៅ អ្នក​ត្រូវ​តែ​យក​វា​ទៅ​កម្តៅ​វិញ ដោយ​ដាក់​ស្លឹក​ខ្ទឹម និង​ខ្ញី​ចូល រួច​ទើប​រើស​វា​ចេញ ហើយ​យកមក​ស្អំ​ទៀត​។​
 

​បញ្ជាក់ ៖ បើ​វា​ក្តៅ​ខ្លាំង អ្នក​អាច​យក​ក្រណាត់​កល់​ពី​ក្រោម​ថង់​ក្រណាត់​នោះ ដើម្បី​កុំឲ្យ​រលាក ហើយ​នៅពេល​ដែល​អ្នក​ស្អំ អ្នក​ត្រូវ​តែ​ស្អំ​ពីក្រោម​ឡើង​លើ មានន័យ​ថា​អ្នក​ត្រូវតែ​ស្អំ​ចាប់ពី​កំភួនជើង​ឡើង​មក​វិញ ទើប​អាច​ធ្វើឲ្យ​ឈាម និង​សរសៃ​អ្នកដើរ​ស្រួល នោះ​វា​នឹង​មិន​ឈឺ​ទៀតឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។