លោក ផូល រីយ៉ាន ប្រកាស​ឈរ​ឈ្មោះ​យក​តំណែង​ប្រធាន​សភា​អាមេរិក

វ៉ាស៊ីនតោន៖ លោក ផូល រីយ៉ាន តំណាងគណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ នេះបានប្រកាសពីជំហររបស់លោកថា លោកនឹងឈរឈ្មោះសម្រាប់ តំណែងប្រធានសភា បន្ទាប់ពីមានការគាំទ្រជារួមនៅក្នុងគណបក្សរបស់លោក។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នេះដោយលើក ឡើងនូវសម្ដី របស់លោក រីយ៉ាន ដែលថ្លែងទៅកាន់គណបក្សរបស់លោក បន្ដទៀតថា “បន្ទាប់ ពីនិយាយជាមួយអ្នក ទាំងអស់គ្នាជាច្រើនរួចមក ហើយខ្ញុំបានឮពាក្យសម្ដីរបស់អ្នក លើក ទឹកចិត្ត” ហើយ “ ខ្ញុំជឿថា យើងមាន ការត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខ ជាការ មួយក្រុមការងារនៃសាមគ្គីភាព។ លោកបន្ដទៀតថា “ ហើយខ្ញុំបានត្រៀមខ្លួនជាស្រេច និងចង់ក្លាយជាប្រធានសភារបស់យើងទាំងអស់គ្នា”។

លោកបាននិយាយកាលពីដើមថា លោកនឹងឈរឈ្មោះត្រឹមតែតំណែងប្រធានសភាប៉ុណ្ណោះ ប្រសិនបើសមាជិកបក្សសាធារណរដ្ឋទាំងអស់បានអនុម័ត ពោលគឺត្រូវមានការអនុម័ត ពីគណកម្មាធិការប្រកាន់ សេរីភាព, គណៈកម្មាធិការសិក្សា, គណបក្សសាធារណរដ្ឋអភិរក្ស និងក្រុមនិយមថ្ងៃអង្គារ។

គណៈកម្មាធិការសិក្សានៃ គណបក្សសាធារណរដ្ឋ និងក្រុមនិយមថ្ងៃអង្គារ បានអនុម័តរួម ទៅហើយ ខណៈ ដែលគណកម្មការប្រកាន់យន្តការសេរីភាព បានឲ្យដឹងថា សមាជិករបស់ ខ្លួនភាគច្រើនបានគាំទ្រអតីតបេក្ខជន ជាអនុប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១២ ឈរឈ្មោះសម្រាប់តំណែងប្រធានសភានេះ៕

លោក ផូល រីយ៉ាន ប្រកាស​ឈរ​ឈ្មោះ​យក​តំណែង​ប្រធាន​សភា​អាមេរិក