ប្រគល់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចំនួន ១៣​គ្រាប់ ឲ្យ​អង្គភាព CMAC

កណ្តាល: ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​១៣​គ្រាប់ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ប្រគល់​ទៅឲ្យ​អង្គភាព​CMAC កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​។​

​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ប្រាប់​ឲ្យ​ដឹងថា បានប្រមូល​ពី​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បាន​ភ្ជួរ​រាស់​ដី ដើម្បី​ធ្វើស្រែ ចំការ ហើយប្រទះឃើញ​ក៏​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច រក្សាទុក​ប្រគល់​ឲ្យ​អង្គភាព​CMAC​។

​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​រួមមាន គ្រាប់បែកដៃ​ចំនួន​២​គ្រាប់ គ្រាប់​M79​ចំនួន​៣​គ្រាប់ គ្រាប់​60mmចំនួន​៤​គ្រាប់ គ្រាប់​81mm​ចំនួន​១​គ្រាប់ គ្រាប់​105mm​ចំនួន​១​គ្រាប់ គ្រាប់​20​ផោន​ចំនួន​២​គ្រាប់ ត្រូវបាន​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ប្រគល់​ទៅ​ឲ្យ​ផ្នែក​ជំនាញស៊ីម៉ាក របស់​អង្គភាព​CMAC យ​ទៅ​រក្សា​​ទុក និង​កំទេចចោល​នៅ​អង្គភាព​របស់គេ​៕​