ប៉េអឹម ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ និង​ជក់​ថ្នាំញៀន នៅផ្ទះ​សំណាក់ ​បាន ​៤​ នាក់

កណ្តាល: កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល ដឹកនាំ​ដោយព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានឆ្មក់​ចូលទៅ​បង្ក្រាបករណី​ប្រើប្រាស់ និង​ជក់​ថ្នាំញៀន នៅផ្ទះ​សំណាក់ "មហាលាភ​" ស្ថិតនៅក្នុងភូមិ​-​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ។ ប្រតិបត្តិការនោះ សមត្ថកិច្ចបាន​ឃាត់ខ្លួនក្រុមក្មេងស្ទាវ​ចំនួន ​៤​នាក់ (​ស្រី​ម្នាក់​) និង​រកឃើញឧបករណ៍​សម្រាប់​ជក់មួយចំនួន​ផងដែរ។​

​លោក ទូច អ៊ី​ណាន មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកណ្តាល បានបញ្ជាក់ នៅ​រសៀលថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នេះ​ថា ជនសង្ស័យ​ទាំង ​៤​នាក់​ បាន​នាំ​​គ្នា​ចូលទៅ​​សម្ងំ​ជក់​គ្រឿងញៀន នៅក្នុង​ផ្ទះសំណាក់ខាងលើ។ ក្រោយ​ការចាប់ខ្លួន និង​ធ្វើតេស្ត​ទឹកនោម គឺ​ពួកគេ ​មាន​សារធាតុ​ញៀន​ទាំងអស់​។​

​តែ​យ៉ាងណាក៏ដោយ ក្រោយ​ចាប់ខ្លួន និង​សួរនាំ​រួចមក ក្មេងស្ទាវទាំង ​៤​នាក់នោះ ត្រូវបានព្រះរាជអាជ្ញា អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយមាន​ការធានា​ពី​ឪពុក​​ម្តាយ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​៕​

ប៉េអឹម ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ និង​ជក់​ថ្នាំញៀន នៅផ្ទះ​សំណាក់ ​បាន ​៤​ នាក់