សម្តេច​ហ៊ុនសែន លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ផលិត និង​លក់​ម្ហូបអាហារ ភេសជ្ជៈ​ចល័ត មិន​ខូចគុណភាព ដោយ​តម្លៃ​សមរម្យ​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ចាប់អារម្មណ៍​នឹង​មុខរបរ​រទេះ​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ រួមទាំង​កាហ្វេ​ចល័ត (Mobile Coffee) ដែលមាន​លក់​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ សព្វថ្ងៃ​។ សម្តេច​តេ​ជោ លើកឡើង មុខរបរ​ចល័ត​ទាំងនោះ គឺ​កំពុង​ពេញនិយម​របស់​ប្រជាពលរដ្ឋ យុវជន និង សិស្សានុសិស្ស ព្រមទាំង​ទេសចរ​បរទេស​ផងដែរ​។

​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​រសៀល​ថ្ងៃទី​២៣​តុលា​នេះ ដោយមាន​ទាំង​ខ្លី​ប​វិ​ដេ​អូ​ខ្លី​ផង សម្តេច​តេ​ជោ ហ៊ុនសែន បានសរសេរថា "​សូម​ប្រជាពលរដ្ឋ​ចូលរួម​ផលិត និង​លក់​ម្ហូបអាហារ និង ភេសជ្ជៈ​មិន​ខូចគុណភាព ជាមួយ​តម្លៃ​សមរម្យ​។ ម្ហូបអាហារ ភេសជ្ជៈ និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ ត្រូវតែមាន​អនាម័យ និង​គុណ​ភាពល្អ មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ជា​អ្នក​ទទួលទាន​"៕​