យ៉ែម សំអូន និង ឌួង ហ្សូរីដា អំពាវ​នាវ​ឲ្យ​យុវជន ចូល​រួម​គាំ​ទ្រ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យបាន​ផុសផុល (Video Inside)

ភ្នំពេញ៖ តារាសម្តែងបុរសសង្ហា លោក យ៉ែម សំអូន និងពិធីការិនីសម្បូរវោហារ និងជាខ្លាញី ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានចាប់ដៃគ្នាមកថតឃ្លីបវីដេអូ ផ្សព្វផ្សាយអំពាវនាវ ទៅដល់យុវវ័យ ឲ្យគាំទ្រសិល្បៈខ្មែរបុរាណ ឲ្យបានច្រើនផុសផុល នៅថ្ងៃស្អែកនេះ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

តាមរយៈឃ្លីបវីដេអូមួយ ដែលមានរយៈពេលជាង១នាទីនោះ គេបានឃើញវត្តមានតារាប្រុស លោក យ៉ែម សំអូន និង កញ្ញា ឌួង ហ្សូរីដា បានធ្វើការអំពាវនាវទៅ ដល់បងប្អូនប្រជាពលរដ្ឋ និងយុវវ័យជួយ គាំទ្រស្រលាញ់ និងលើកកម្ពស់វិស័យសិល្បៈ បុរាណរបស់ខ្មែរ ដោយនៅថ្ងៃស្អែកនេះ មានរៀបចំកម្មវិធី «ក្តីសង្ឃឹមនៃអ្នកអភិរក្សល្ខោន បាសាក់ខ្មែរ» នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។

បើតាមតារាទាំងពីរដួងនេះ បានប្រាប់នៅក្នុងវីដេអូនោះថា ការរៀបចំកម្មវិធីនេះ គឺក្នុងបំណងដើម្បីប្រមូលថវិកាជួយ សិល្បៈបុរាណខ្មែយើង ដែលកំពុងជួបប្រទះការខ្វះខាត យ៉ាងខ្លាំង។ ដូចេ្នះសូមបងប្អូនចូលអភិរក្សទាំងអស់គ្នាផង ដើម្បីសិល្បៈបុរាណខ្មែរយើង ខ្មែរជួយខ្មែរ ៕

 

ជួបគ្នាថ្ងៃទី២៤ តុលា ២០១៥ នៅសាលស្រីឌឹម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា វេលាម៉ោង២ៈ០០រសៀល តទៅ។

Posted by Somalin Pov on Thursday, October 22, 2015

យ៉ែម សំអូន និង ឌួង ហ្សូរីដា អំពាវ​នាវ​ឲ្យ​យុវជន ចូល​រួម​គាំ​ទ្រ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យបាន​ផុសផុល (Video Inside)