[ព័ត៌មាន] Facebook រកឃើញ មូលហេតុដែលធ្វើអោយ កម្មវិធីរបស់ខ្លួន សីុថាមពលថ្ម ហើយកំណែទំរង់ថ្មី នឹងចេញថ្ងៃនេះ

[ព័ត៌មាន] Facebook រកឃើញ មូលហេតុដែលធ្វើអោយ កម្មវិធីរបស់ខ្លួន សីុថាមពលថ្ម ហើយកំណែទំរង់ថ្មី នឹងចេញថ្ងៃនេះ
ក្រុមហ៊ុន Facebook បានទទួលស្គាល់ និងបានរកឃើញ បញ្ហាមួយចំនួន ដែលធ្វើអោយ កម្មវិធី Facebook សំរាប់ប្រព័ន្ធ iOS របស់ខ្លួន សីុថាមពលថ្មច្រើន ខុសធម្មតា ហើយថា កំណែទំរង់ថ្មី ដែលកែបញ្ហានេះ នឹងដាក់បញ្ចេញ នៅលើ App Store ថ្ងៃនេះ។

បើតាម Facebook បានអោយដឹងថា មានបញ្ហា 2 ដែលខ្លួន រកឃើញ គឺបញ្ហា ដំណើរការអង្គគណនាជាប់ជានិច្ច (CPU Spin) នៅក្នុង កូដ Network របស់ខ្លួន និង បញ្ហាចាក់សម្លេង នៅក្នុង ការងារខាងក្រោយ (Audio Session Background Task) ដែលធ្វើអោយ ឧបករណ៍អ្នកប្រើប្រាស់ ភ្ញាក់ជាប់ជាប្រចាំ។Facebook បានបញ្ជាក់ទៀតថា បញ្ហា មិនទាក់ទងនឹង ការកត់ត្រា ទីតាំងភូមិសាស្ត្រ នោះទេ ហើយថា កំណែទំរង់ថ្មីនេះ នឹងធ្វើអោយ ការប្រើប្រាស់ថ្ម កាន់តែប្រសើរឡើង។ អ្នកប្រើប្រាស់ អាចអាប់ដេតទៅកាន់កំណែទំរង់ថ្មីនេះបាន តាមរយៈ App Store: https://itunes.apple.com/us/app/facebook/id284882215?mt=8។បើចង់ដឹងថា តើកម្មវិធីមួយណា ដែលប្រើប្រាស់ ថ្មឧបករណ៍របស់អ្នក ច្រើនជាងគេ សូមចូលទៅ Settings-> Battery ហើយមើលត្រង់ BATTERY USAGE។ កម្មវិធីដែលនៅលើគេ នោះហើយ គឺជា កម្មវិធីដែលប្រើថ្មជាងគេ៕
[ព័ត៌មាន] Facebook រកឃើញ មូលហេតុដែលធ្វើអោយ កម្មវិធីរបស់ខ្លួន សីុថាមពលថ្ម ហើយកំណែទំរង់ថ្មី នឹងចេញថ្ងៃនេះ[ព័ត៌មាន] Facebook រកឃើញ មូលហេតុដែលធ្វើអោយ កម្មវិធីរបស់ខ្លួន សីុថាមពលថ្ម ហើយកំណែទំរង់ថ្មី នឹងចេញថ្ងៃនេះប្រភព: Facebook» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)