​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​អាច​ធ្វើឲ្យ​ទារក​អាយុមួយ​ខែ​មិន​ព្រម​គេង​?

​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​អាច​ធ្វើឲ្យ​ទារក​អាយុមួយ​ខែ​មិន​ព្រម​គេង​?

​ការ​គេង​ពិត​ជា​សំខាន់​ណាស់​ចំពោះ​មនុស្ស​គ្រប់រូប ជាពិសេស​ទារក បើ​គេ​មិន​ព្រម​គេង នោះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​មិន​អាច​គេង ថែម​ទាំង​អាច​ប៉ះពាល់​សុខភាព​កូន​ទៀតផង ដូចនេះ​អ្នក​ត្រូវតែ​ស្វែងយល់​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​គេ​មិនគេងជា​មុន​សិន ទើប​ងាយស្រួល​ធ្វើឲ្យ​កូន​គេ​ងលក់​។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​អាច​ធ្វើឲ្យ​កូនគេង​មិន​លក់​នោះ​?

កត្តាបរិស្ថាន​
នៅពេល​ដែល​កូន​គេង​នៅ​កន្លែង​ដែល​មាន​សម្លេង​ថ្លង់ កូន​មិន​អាច​គេង​បានឡើយ ជាពិសេស​ការ​ស្លៀកពាក់​ខោអាវ​ច្រើនពេក និង​តិចពេក​ក៏​អាច​ធ្វើឲ្យ​កូន​គេង​មិន​លក់​ដែរ ដោយសារ​តែ​នៅពេល​ដែល​អ្នក​ស្លៀកពាក់​ឲ្យ​កូន​ច្រើន​ជាន់​ពេក វា​នឹង​ធ្វើឲ្យ​កូន​មាន​អារម្មណ៍មួល​ម៉ៅ ហើយ​កូន​នឹង​យំ រក​រឿង​មិន​ព្រម​គេង​ជា​មិនខានឡើយ​។​

កត្តា​បរិភោគ​មិន​ឆ្អែត​
មាន​ទារក​ជាច្រើន ជាពិសេស​ទារក​ដែល​ទើប​នឹង​កើត​បាន​មួយខែ តែងតែ​ឃ្លាន​ជានិច្ច ហើយ​នៅពេល​ដែល​គេ​ឃ្លាន គេ​មិន​ព្រម​គេង​ឡើយ ហើយ​តែងតែ​បែរ​ចុះ​បែរ​ឡើង​នៅលើ​គ្រែ ហើយ​មាត់​តែងតែ​ជញ្ជក់ នោះ​បញ្ជាក់ថា​កូន​ឃ្លាន​ហើយ ដូចនេះ​អ្នក​គ្រាន់តែ​ឲ្យគេ​បៅ​ទឹកដោះគោ គេ​នឹង​គេង​លក់​ស្រួល​ជាមិនខាន​។​

ពោះ​របស់​កូន​មិន​ស្រួល​
នៅពេល​ដែល​កូន​មិន​ស្រួល​ពោះ ដូចជា ៖ ហើម​ពោះ ទល់​លាមក ឬ​ឈឺពោះ កូន​នឹង​រក​រឿង​មិន​ព្រម​គេង​ឡើយ ដូចនេះ​អ្នក​អាច​ប្រើ​ប្រេងខ្យល់​កូនក្មេង​មក​លាប​ឲ្យ​កូន​បាន នោះ​កូន​នឹង​មាន​អារម្មណ៍​រាង​ធូរស្រាល​ជាង​មុន ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អាច​គេង​លក់​ស្រួល​បាន​។​

កត្តា​ជំងឺ​
នៅពេល​ដែល​កូន​កើត​មាន​ជំងឺ​ផ្សេងៗ​ដូចជា ៖ ផ្តាសាយ រលាក​បំពង់ក រលាក​សួត រលាក​ក្រពះ និង​ពោះវៀន នោះ​កូន​នឹង​តែងតែ​រករឿង ហើយ​មិន​ព្រម​គេង​ទេ ដូចនេះ​អ្នក​ត្រូវ​តែ​ចេះ​សង្កេត​ពី​អាការៈ​ទាំងនោះ ដើម្បី​នាំ​កូន​ទៅ​ព្យាបាល​ជា​បន្ទាន់ នោះ​ក្រោយ​ពេល​ដែល​គេ​ជា​សះស្បើយ គេ​នឹង​មិន​រក​រឿង​មិន​ព្រម​គេង​ឡើយ​។​

កត្តា​ភ័យខ្លាច​
នៅពេល​ដែល​កូន​ភ័យ​ខ្លាំង ឬ​ត្រូវគេ​ធ្វើបាប នោះ​កូន​មិន​អាច​ចូល​គេង​បានទេ គេ​នឹង​រក​រឿង​អ្នក​ដល់​ភ្លឺ ជាងនេះទៅទៀត បើ​គេ​លេង​ច្រើន ហើយ​អារម្មណ៍​សប្បាយ​ខ្លាំង នោះ​ពេលយប់​ក៏​គេ​មិន​គេង​ដូចគ្នា ដូចនេះ​អ្នក​មិន​ត្រូវ​លេង​ជាមួយ​កូន​ច្រើន​នៅ​ពេល​ព្រឹក​នោះទេ ហើយក៏​មិន​ត្រូវ​ធ្វើ​ទង្វើ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូន​ដែរ បើ​អ្នក​ចង់ឲ្យ​គេ​ចូ​លគេង​បាន​ស្រួល ហើយ​មិន​រក​រឿង​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។