បុរសពិការជើង ឡុង ដេ ទទួលបានផ្ទះ និងដីឡូត៍ពីនាយករដ្ឋមន្ដ្រី ក្រោយស្កាត់ជួប មិនបានសម្រេច

កំពត ៖ បើទោះបីការប៉ងស្កាត់ជួបនាយក រដ្ឋមន្ដ្រីចង់ដាក់សំណើជូន សុំផ្ទះស្នាក់នៅនិង ដីឡូត៍សម្រាប់ដាំ ដំណាំចិញ្ចឹម ជីវិតក្នុងគ្រួសារ ដែលមានប្រពន្ធនិងកូនក្នុងបន្ទុក មិនទទួល បានជោគជ័យ ព្រោះតែមានការ ទប់ស្កាត់ពី កម្លាំងសមត្ថកិច្ចក៏ ដោយនោះ ប៉ុន្ដែតាមរយៈ ការផ្សព្វផ្សាយព័ត៌មាន ជាពិសេសនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បុរស ពិការជើង ឡុង ដេ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតផ្ដល់ ការសណ្ដោសប្រណីតាមរយៈការជួយផ្ទះមួយ ខ្នង ដែលមានទំហំ ៥គុណ៨ម៉ែត្រ លើទំហំ ផ្ទៃដីបង្កបង្កើនផល ៤០គុណ៣០០ម៉ែត្រ។

លោកឡុង ដេ និងក្រុមគ្រួសារដែល បច្ចុប្បន្នរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧តាកែន កោះស្លា ក្នុងភូមិ តេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្ដកំពត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៥ បានកាន់លិខិតមួយច្បាប់ ស្កាត់ជួប នាយករដ្ឋមន្ដ្រី នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ស្ពាន ជ្រោយចង្វារទី២ តែពេល នោះ ត្រូវបានកម្លាំង នគរបាលឃាត់ជាប់ ព្រោះជាកិច្ចការពារសន្ដិសុខ ជូនថ្នាក់ដឹកនាំ។ គោលបំណង ដែលនាំឱ្យខ្លួនចង់ស្កាត់ជួប នាយករដ្ឋមន្ដ្រី ដោយដៃកាន់ឈើច្រត់ម្ខាង ផងនោះ លោកឡុង ដេ មានបំណងចង់ឱ្យ មេដឹកនាំកម្ពុជា ផ្ដល់ទីជម្រកសមរម្យនិងដី ធ្លី សម្រាប់បង្ក បង្កើនផល ព្រោះតែបច្ចុប្បន្ន ខ្លួននិងក្រុមគ្រួសារដើរដេកតាមទីសាធារណៈ គ្មានទីលំនៅច្បាស់ លាស់នោះឡើយ ។

ក្រោយពីទទួលបានព័ត៌មានមួយនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឱ្យនាយក រងខុទ្ទកាល័យ របស់សម្ដេច គឺលោកគឹម ប៊ុន ថាន ដឹកនាំក្រុមការងារចុះទៅកាន់មជ្ឈមណ្ឌល យោធិនពិការ៣១៧តាកែន កោះស្លា នៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បី ប្រគល់ផ្ទះមួយខ្នងផ្ទៃដីដាំដុះមួយឡូត៍ដល់ លោកឡុង ដេ និងក្រុមគ្រួសារ ថែមទាំងនាំ យកអំណោយមួយចំនួនជាគ្រឿងឧបភោគ បរិភោគ និងថវិកា ៥លានរៀលជូនបុរសជន ពិការ និងក្រុមគ្រួសារនេះផងដែរ ។ មិន ត្រឹមតែការផ្ដល់ទីជម្រក និងដីដាំដុះ នោះ ឡើយ ប៉ុន្ដែនាយករដ្ឋមន្ដ្រីបានសន្យានិងផ្ដល់ ជូនការឧបត្ថម្ភនូវថវិការបចាំខែ ចំនួន៥០ម៉ឺន រៀល អង្ករ ៥០គីឡូក្រាម ក្នុងរយៈពេល៣ ឆ្នាំ ដោយចាប់គិតពីខែតុលា ឆ្នាំ២០១៥នេះ តទៅ ។

អង្គុយក្នុងផ្ទះជាមួយកូនៗនិងភរិយារបស់ ខ្លួន បុរសជនពិការរូបនេះ បានបង្ហាញក្ដីរំភើប ឥតឧបមាលាយ ឡំនិងទឹកភ្នែក រលីងរលោង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹក ចិត្ដសណ្ដោសប្រណី យ៉ាងពន់ពេករបស់ សម្ដេចនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត ដែលបានយកចិត្ដទុកដាក់ លើជនពិការ នៅកម្ពុជា បើទោះបីជួបការលំបាកនិងស្ថិតក្នុង ស្ថានភាពយ៉ាងណានោះ ៕

បុរសពិការជើង ឡុង ដេ ទទួលបានផ្ទះ និងដីឡូត៍ពីនាយករដ្ឋមន្ដ្រី ក្រោយស្កាត់ជួប មិនបានសម្រេច

បុរសពិការជើង ឡុង ដេ ទទួលបានផ្ទះ និងដីឡូត៍ពីនាយករដ្ឋមន្ដ្រី ក្រោយស្កាត់ជួប មិនបានសម្រេច

បុរសពិការជើង ឡុង ដេ ទទួលបានផ្ទះ និងដីឡូត៍ពីនាយករដ្ឋមន្ដ្រី ក្រោយស្កាត់ជួប មិនបានសម្រេច

បុរសពិការជើង ឡុង ដេ ទទួលបានផ្ទះ និងដីឡូត៍ពីនាយករដ្ឋមន្ដ្រី ក្រោយស្កាត់ជួប មិនបានសម្រេច