លោក ឈា ប៊ុនរិទ្ធ ដឹកនាំក្រុមការងារ ចុះទៅតម្លើង ម៉ាស៊ីនបូមទឹក បញ្ចូលអាង នៅស្រុកកំពង់ស្វាយ

កំពង់ធំ ៖ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា មកដល់ពេលនេះ ម៉ាស៊ីនបូមទឹកប្រភទ ៦៥សេស ចំនួន ១៨ គ្រឿង ត្រូវបានតម្លើង និងកំពុងដំណើរ ការបូមទឹកបញ្ចូលតាមបណ្តា អាងភ្លិចទឹកនានា ក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់ត្រៀមផ្គត់ផ្គង់ លើផ្ទៃដីស្រូវរដូវប្រាំង ប្រមាណជាង ២.០០០ហិកតា នាពេលខាងមុខ ។

លោក ឈា ប៊ុនរិទ្ធ បានបញ្ជាក់ថា ម៉ាស៊ីនបូមទឹកខ្នាតធំ ទាំង១៨ គ្រឿងនេះ គឺកំពុងដំណើរការបូមលើ ០៤ ទីតាំង ដោយទីតាំងទី១ ចំនួន០៤គ្រឿង កំពុងបូមបំពេញអាងទឹក ចំនួន០៤ សម្រាប់ផ្គត់ផ្គង់លើផ្ទៃដី ស្រូវប្រាំងប្រមាណ ៨០០ហិកតា ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ទីតាំងទី២ ចំនួន ០២ គ្រឿង កំពុងបូមបំពេញអាងទឹក ចំនួន ០១ សម្រាប់ផ្គត់ផ្គង់ស្រូវប្រាំងប្រមាណ ១២០ ហិកតា ក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ទីតាំងទី៣  ចំនួន ០៤ គ្រឿង កំពុងបូមបំពេញអាងទឹក ចំនួន ០២ សម្រាប់ផ្គត់ផ្គង់លើផ្ទៃដីស្រូវប្រាំង ប្រមាណ ៤៨០ហិកតា ក្នុងឃុំសំព្រោច ស្រុកស្ទោង និងទីតាំងទី៤ ចំនួន ០៨គ្រឿង កំពុងបូមបំពេញអាងទឹក ចំនួន ០៤ សម្រាប់ផ្គត់ផ្គង់លើផ្ទៃដី ស្រូវប្រាំងប្រមាណ ៦៤០ ហិកតា ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ។

លោកប្រធាន នាយកដ្ឋាន បានបន្តថា បើទោះជាការងារដឹកជញ្ជូន ម៉ាស៊ីនទៅកាន់ទីតាំង នីមួយៗមានការ ពិបាក ដោយសារស្ថានភាពផ្លូវរអិលខ្លាំង និងពោរពេញទៅដោយភក់ជ្រាំ ដែលតម្រូវឱ្យ យើងប្រើប្រាស់ ត្រាក់ទ័រដើម្បីធ្វើការដឹកជញ្ជូន ប៉ុន្តែយើងមានការសប្បាយរីករាយ ដោយបានឃើញ បងប្អូនប្រជាកសិករ សហការគ្នាជួយរៀបចំត្រួសត្រាយផ្លូវ និងកាត់ដើមត្នោត ធ្វើជាស្ពានសម្រាប់ឆ្លងកាត់ព្រែក អូរ មួយចំនួន រហូតបានទៅដល់ទីតាំងទាំងនោះ៕