អគារ Sky៣១ ចាប់ផ្ដើមដំណើរការ សាងសង់ហើយ បន្ទាប់ការជាវ កាន់តែកើនទ្បើងខ្ពស់ ពីអតិថិជន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០១៥ នេះ អគារ Sky៣១ បានប្រារព្ធពិធីបញ្ចុះបឋមសិលា ហើយដែលមានទីតាំង មានសក្ដានុពល ហើយចំកណ្ដាលនៃតំបន់ទួលគោក រាធានីភ្នំពេញ បន្ទាប់ពីមានការជាវ ពី អតិថិជនកាន់តែកើនទ្បើងខ្ពស់ជាបន្ដបន្ទាប់ ។

អគារ Sky៣១ នេះ មានទីតាំងសក្ដិសមបំផុត សម្រាប់ការរស់នៅ បែបស៊ីវិល័យរបស់អតិថិជន មានកម្ពស់ ៣១ ជាន់ សាងសង់លើផ្ទៃដីសរុប ២.៥៤៦ ម៉ែត្រការ៉េ មានផ្ទៃសាងសង់សរុប ៤,៤ម៉ឺនម៉ែត្រការ៉េ មាន២៣០យូនីត ដែលគ្រោងចំណាយទុនជាង ៨០លានដុល្លារ ។

លោក ហ្គាន ឈី ខ្យុង(GAN CHEE KEONG) ជានាយកប្រតិបត្តិរបស់ SKY-31 និងជាអ្នកគ្រប់គ្រងទូទៅក្នុង ក្រុម ហ៊ុន Asia Continent Development បានថ្លែងថា « រហូតមកដល់ពេលនេះ SKY-31 ត្រូវបានអតិថិជនជាវ ដល់ទៅជាង ៦០ភាគរយ ដែលនេះសបញ្ជាក់ឲ្យឃើញថា មានការគាំទ្រខ្ពស់កាន់តែខ្លាំងទ្បើងៗ ទោះ SKY-31 មិនទាន់លេញចេញជារូបរាងក៏ដោយ »។

ស្របពេលនោះផងដែរ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រង្ស៊ី វិស្សុត បានថ្លែងថា ជាមួយនឹង ការរីកចម្រើន នៃទិដ្ឋភាពនយោបាយ ការបើកចំហ រកការវិនិយោគបរទេសរបស់រាជរដ្ឋាភិបាល យើងជឿជាក់ថា សេដ្ឋកិច្ចរីកចម្រើន និងមានឱកាសថ្មីៗច្រើននៅក្នុងប្រទេសកម្ពុជា ។

លោកថា សម្រាប់អគារ SKY-31 នឹងធ្វើឲ្យរាជធានីភ្នំពេញកាន់តែស្អាត ស្រស់បំព្រង បែបស៊ីវិល័យ ព្រោះមានទី តាំងដ៏ល្អ ដែលវាស្ថិតក្នុងទីតាំងទេសចរណ៍ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនរួមទុនវិនិយោគ រវាងប្រទេសសឹង្ហបុរី ចិន និងកម្ពុជា SKY-31 គ្រោងបោះទុនចំនួន ៨០ លានដុល្លារ នៅលើផ្លូវប្រសព្វលេខ ៥២៨ និងលេខ ២៨៧ នៅខណ្ឌអភិវឌ្ឍន៍ទួលគោក ដែលបានបើកសម្ពោធ ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ជាមួយនឹងការជាវរបស់អតិថិជន ជិត៥០ភាគរយផង ដែរ ៕