តុលាការ​នឹង​ជំនុំ​ជម្រះ​លើ​សំណុំរឿ​ង​គ្រូពេទ្យ​ យ៉ែម ជ្រិន​ ​ជា​ថ្មី​ នៅ​ថ្ងៃ​ទី​២៨​តុលា​

តុលាការ​បាន​សម្រេច​លើក​ពេល​ធ្វើ​សវនាការ​លើ​សំណុំរឿ​ងគ្រូពេទ្យ​ យ៉ែម ជ្រិន​ ដែល​ជា​ជន​សង្ស័យ​ក្នុង​ករណី​ឆ្លង​មេរោគ​អេដស៍ ​នៅ​ឃុំ​រកា ​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ទី​២៣​តុលា​នេះ។ ​តាម​គម្រោង​សវនាការ​នឹង​បន្ត​ធ្វើ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៨​តុលា។ ​ក្រោយ​ការ​ផ្ទុះ​ករណី​ឆ្លង​មេរោគ​អេដស៍​ទៅ​លើ​ពលរដ្ឋ​ជាង​២០០​នាក់​កាល​ពី​ចុង​ឆ្នាំ​២០១៤​នោះ​មក​មនុស្ស​១០​នាក់​ហើយ​បាន​ស្លាប់។​