HTC៖ ចេញមុខ បញ្ជាក់ថា Apple លួចចម្លងម៉ូដពីខ្លួន មិនមែន HTC លួចចម្លងពី Apple ទេ.!

តៃប៉ិ៖ បន្ទាប់ពីក្រុមហ៊ុន ស្មាតហ្វូន តៃវ៉ាន់ HTC ប្រកាសបង្ហាញវត្តមាន HTC One A9 ជាផ្លូវការរួចមក ក៏លេច ចេញនូវពាក្យ រិះគន់ជាច្រើន ទៅលើស្មាតហ្វូនមួយនេះ ដោយភាគច្រើន បាននិយាយថា យកលំនាំ iPhone 6 របស់ក្រុមហ៊ុន Apple។

ដោយឡែកនៅពេលនេះ លោក Jack Tong ប្រធានក្រុមហ៊ុន HTC ប្រចាំតំបន់អាស៊ី បានចេញមុខបំភ្លឺថា HTC មិនបានលួចចម្លងម៉ូដពី Apple នោះទេ ផ្ទុយទៅវិញ Apple ទេ ដែលលួចគំនិត និងចម្លងម៉ូដរបស់ HTC ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ DigiTimes ចេញផ្សាយ នៅថ្ងៃនេះ។

លោក Tong បានលើកឡើងថា ក្រុមហ៊ុន HTC បានប្រកាសបង្ហាញ HTC One M7 មុនពេល Apple ប្រកាស បង្ហាញ iPhone 6 ចំណែក HTC One A9 គឺ Update ចេញពី One M7 ។ ដូច្នេះមិនមែនមានន័យថា HTC ចម្លង Apple នោះទេ តែ iPhone 6 ចេញក្រោយ One M7 ហើយយកលំនាំតាមទៀត ហើយនិយាយឲ្យចំ គឺ iPhone 6 លួចចម្លងម៉ូដ តាម One M7។

គួរបញ្ជាក់ផងដែរថា សម្រាប់រូបរាងខាងក្រៅ HTC One A9 គឺពិតជាដូច iPhone 6 ខ្លាំងណាស់ ប៉ុន្តែសមត្ថភាពវិញ ត្រូវបានគេធ្វើការប្រៀបធៀប និងទទួលបានលទ្ធផល គឺមានចំណុចជាច្រើនដែល iPhone 6 គ្មាន៕