អតីតអនុប្រធាន FIFA លោក Jerome Champagne ប្រកាសឈរឈ្មោះបោះឆ្នោត ប្រធាន FIFA

ស្វីស៖ អតីតអនុប្រធាន FIFA ដែលបានលាលែងឈប់ កាលពីឆ្នាំ២០១១ លោក Jerome Champagne បាន ប្រកាសឈរឈ្មោះបោះឆ្នោតសម្រាប់ តំណែងប្រធាន FIFA នាពេលដ៏ខ្លីខាងមុខនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ប៉ុន្មាននាទីមុន ។

សូមបញ្ជាក់ថា បុរសខ្លាំងជនជាតិបារាំងរូបនេះអាចនឹងក្លាយបេក្ខជនទី៧ មុនពេលក្រុមគណៈកម្មាធិការ FIFA បិទ បញ្ចប់ឈប់ទទួលពាក្យនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដើមសប្តាហ៍ក្រោយនេះហើយ មុនពេលបោះឆ្នោតជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីស្នាក់កណ្តាលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស ដែលចូលរួម បោះពីសមាជិកទាំង២០៩រូបរបស់ FIFA ផ្ទាល់តែម្តង ដើម្បីជំនួសកៅអីលោក Sepp Blatter ដែលបានលាឈប់ ។

សូមរំលឹកដែរថា លោក Jerome Champagne ធ្លាប់បានប្រកាសឈរឈ្មោះម្តងមកហើយកាលពីបោះឆ្នោតក្នុងអា ណត្តិទី៥របស់លោក Blatter តែក្រោយមកប្រកាសដកខ្លួនចេញវិញ ដោយទុកឲ្យព្រះអង្គម្ចាស់ប្រទេសហ្ស៊ិកដានី លោក Ali bin Al-Hussein តតាំងនៅវគ្គផ្តាច់ព្រ័ត្រលោក Blatter ដដែលជាមួយនឹងសំឡេងគាំទ្រ ៧៣ ទល់នឹង ១៣៣ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ៕

អតីតអនុប្រធាន FIFA លោក Jerome Champagne ប្រកាសឈរឈ្មោះបោះឆ្នោត ប្រធាន FIFA

អតីតអនុប្រធាន FIFA លោក Jerome Champagne ប្រកាសឈរឈ្មោះបោះឆ្នោត ប្រធាន FIFA