នាយករដ្ឋមន្រ្តី​ អំពាវនាវឲ្យអ្នក​លក់​អាហារតាមផ្លូវ​ត្រូវ​មានអនាម័យ​​និងមានគុណភាព

រាជធានីភ្នំពេញ ៖ ​​សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​ ​បានសរសេរនៅ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page​ ផ្លូវការរបស់​សម្តេចផ្ទាល់បង្ហោះនៅប៉ុន្មាន​នាទី​មុន​នេះមាន​ខ្លឹមសារទំាងស្រុងថា​ "រទេះលក់ម្ហូបអាហារ និង​ ភេសជ្ជៈ រួមទាំងកាហ្វេចល័ត ​(Mobile Coffee) ​ដែលមានលក់នៅតាម​ផ្លូវក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ គឺកំពុង​ពេញនិយមរបស់ប្រជាពលរដ្ឋ ​យុវជន និង សិស្សានុសិស្ស​ ព្រមទាំងទេសចរ​បរទេសផងដែរ ។

សូមប្រជាពលរដ្ឋចូលរួមផលិត ​និងលក់ម្ហូបអាហារ​ និង ​ភេសជ្ជៈមិនខូចគុណភាព ​ជាមួយតម្លៃសមរម្យ​ ។ ម្ហូបអាហារ ​ភេសជ្ជៈ​ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ​ត្រូវតែមាន អនាម័យ​ និង​គុណភាពល្អមិនប៉ះពាល់ដល់​សុខភាពប្រជាពលរដ្ឋ​ជាអ្នកទទួលទាន"៕