អត្ថប្រយោជន៍ ពី​ការ​ទទួល​ទាន​ផ្លែ​ឈើ ចំ​ពោះ​សុខភាព

សុខភាព៖ ដូចដែលមនុស្សភាគច្រើន ធ្លាប់បានដឹងហើយថា ការទទួលទានផ្លែឈើ ពិតជាល្អ សំរាប់សុខភាព ដោយមានផ្លែឈើខ្លះ អាចជួយសម្រកទំងន់ ធ្វើឲ្យប្រព័ន្ធឈាមនៅក្នុងខ្លួនមាន ចលនាបានល្អ ព្រមទាំងជួយជំរុញប្រព័ន្ធភាព សុំាឲ្យកាន់តែប្រសើរឡើង។

ម្យ៉ាងវិញទៀតផ្លែឈើនីមួយៗផ្ទុកទៅដោយ ជាតិវីតាមិន ព្រមទាំងសារជាតិ បំរុងរាងកាយ ផ្សេងៗទៀត ដែលអាចជួយឲ្យ យើងមានសុខភាពល្អ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះ គឺជាការពិតអំពីផ្លែឈើមួយចំនួន ដែលអ្នកប្រហែលជាមិនដឹងៈ

ផ្លែម្នាស់៖ អាចជួយដល់ការរំលាយអាហារ ព្រមទាំងអាចធ្វើឲ្យ ឆ្អឹងរឹងមាំផងដែរ។

ផ្លែឆើរី៖ វាផ្ទុកទៅដោយសារជាតិ ស៊ីយ៉ានីឌីន និង អេនធីអ៊ុកស៊ីដេន ដែលអាចជួយ រាងកាយជៀសផុត ពីជំងឺមហារីក។

ផ្លែទំពាំបាយជូរ៖ ផ្លែទំពាំងបាយ ជូយបង្កើនកំរិតសារជាតិ នីឌ្រីក អ៊ុកស៊ីតនៅក្នុងចរន្តឈាម ដែលជួយកាត់បន្ថយការ មានឈាមកក នៅក្នុងសសៃឈាម។

ផ្លែចេក៖ ចេកផ្ទុកទៅដោយ អាស៊ីតអាមីណូ ទ្រីតូផាន ដែលវាអាចជួយកាត់បន្ថយជំងឺស្ត្រេស។

ផ្លែក្រូច៖ ប្រេងធម្មជាតិដែលមាននៅក្នុងផ្លែក្រូច អាចធ្វើឲ្យស្បែក របស់ភ្លឺរលោងស្អាត មើលទៅក្មេងជាងវ័យ។

ផ្លែប៉ោម៖ សារជាតិ ពេកទីននៅក្នុងផ្លែប៉ោម អាចជួយកាត់បន្ថយជាតិ កូឡេស្តូរ៉ល នៅក្នុងសារពាង្គកាយបាន ១៦ភាគរយ។ "

ផ្លែក្រូចឆ្មារ៖ ការទទួលទានទឹកក្រូចឆ្មារ អាចជួយឲ្យអ្នក ងាយស្រួលក្នុងការដកដង្ហើម។

ផ្លែឪឡឺក៖ ការទទួលទានឪឡឹក អាចជួយឲ្យដំបៅ ដែលមាននៅលើរាងកាយ របស់អ្នក ឆាប់ជាសះស្បើយ៕

អត្ថប្រយោជន៍ ពី​ការ​ទទួល​ទាន​ផ្លែ​ឈើ ចំ​ពោះ​សុខភាព