ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៨​នាក់​បញ្ជូន​ទៅ​តុលាការ

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​ប៉ុស្តិ៍​សង្កាត់​មូលដ្ឋាន ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​៨​នាក់​នៅ​២​សង្កាត់​ផ្សេង​គ្នា​ក្នុង​ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់ ​ដែល​ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ តុលា ២០១៥ ស្ថិត​ក្នុង​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

ប្រភព​ពី​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ធី សុភាព ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប​(​ជួញដូរ​), ២-​ឈ្មោះ មឿ​ន ស្រី​មុំ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​), ៣-​ឈ្មោះ អ៊ុ​ក សុ​ផា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​), ៤-​ឈ្មោះ សាយ សុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុន​មោ​គ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​សម្រួល​ឱ្យ​ប្រើប្រាស់​), ៥-​ឈ្មោះ ចេ​ង នី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (ចាត់ចែង​ឱ្យ​ប្រើប្រាស់​), ៦-​ឈ្មោះ កៅ សុ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ចាត់ចែង​ឱ្យ​ប្រើប្រាស់​), ៧-​ឈ្មោះ អ៊ុ​ក សុខ​លី​សាលា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យ​ប្រើប្រាស់​) និង​៨-​ឈ្មោះ ហៀ​ម ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប (ជួញដូរ​) ។

លោក​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​១​គ្រឿង​, ម្សៅ​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ស្មើនឹង​ទម្ងន់​១,៣​ក្រាម​, ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ឡើង​តែម​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ 1D-8472 ចំនួន​១​គ្រឿង​, ចានថ្ម​១, ចង្ក្រានហ្គាស​សម្រាប់​ចំរាញ់​គ្រឿងញៀន​ដែល​ប្រើ​រួច​១ និង​ឧបករណ៍​ច្នៃ​ជក់​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៣ តុលា ២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕