សាកលវិទ្យាល័យ នគរបាលរបស់ចិន បន្តចុះ MOU គ្នាជាមួយ រាជបណ្ឌិត្យសភា កម្ពុជា ដោយផ្តល់ អាហារូបករណ៍ និងផ្ទេរការអប់រំ

ភ្នំពេញ៖ សាកលវិទ្យាល័យ នគរបាលខេត្តយូណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន បានសម្រេច ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយនឹង រាជបណ្ឌិត្យសភាកម្ពុជា រយៈពេល៥ឆ្នាំបន្តទៀត ដោយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់និស្សិតនគរបាលកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ និង ការទទួលយកការផ្ទេរការសិក្សា។

ការចុះអនុស្សារណៈយោគយល់គ្នាជាថ្មី បានធ្វើឡើងក្នុងដំណើរទស្សនកិច្ច នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ទៅកាន់ សាកលវិទ្យាល័យនគរបាលខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ដែលទស្សនកិច្ចនេះ ធ្វើឡើងតាម ការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ ហ្គួ បាវ អនុប្រធាននាយកដ្ឋានសន្តិសុខ សាធារណខេត្តយូណាន និងជាប្រធានសាកលវិទ្យាល័យនគរ បាលខេត្តយូណាន នៃសាធារណរដ្ឋ ប្រជាមានិតចិន។

តាមការប្រកាសរបស់រាជបណ្ឌិត្យសភា នគរបាលកម្ពុជា បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ រាជបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលលទ្ធផល ដូចខាងក្រោម៖

ទី១.បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) បន្តរយៈពេល០៥ ឆ្នាំទៀត សម្រាប់ឆ្នាំ២០១៥-២០១៩ និងបានចុះហត្ថលេខាលើ ផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០១៥-២០១៩ ផ្អែកតាមខ្លឹមសារនៃអនុស្សារណៈ។

២. សាកលវិទ្យានគរបាលខេត្តយូណាន បានសម្រចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ ចំនួន ០៥ កន្លែង ជូនបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងមួយឆ្នាំៗលើជំនាញ៖ -ឧក្រិដ្ឋវិទ្យា និងបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច្ច័យ -ប្រឆាំងបទល្មើស បច្ចេកវិទ្យា -ប្រឆាំងការជួញដូរមនុស្ស និងទប់ស្កាត់បទល្មើសឆ្លងដែន និង ការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញឿន។

៣. ក្រោយពីការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីប្រព័ន្ធបណ្តុះបណ្តាល និងតាមការស្នើ សុំរបស់ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា សាកលវិទ្យាល័យនគរបាលខេត្តយូណាន បានឯកភាពទទួលស្គាល់ និងឯកភាពផ្លាស់ប្តូរកម្មវិធីអប់រំ ថ្នាក់បរិញ្ញាបត្រ ៣+១ (មានន័យថាសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា រយៈពេល០៣ឆ្នាំ និង បន្តការសិក្សានៅសាកលវិទ្យាល័យនគរបាលខេត្តយូណាន រយៈពេល០១ឆ្នាំទៀត និស្សិតនឹងទទួល បានសញ្ញាបត្រ ដែលចេញដោយសាកលវិទ្យាល័យនគរបាលខេត្តយូណាន)។

៤. តាមការស្នើសុំរបស់នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា សាកល វិទ្យាល័យនគរបាលខេត្តយូណាន បានសម្រេចផ្តល់ជូន ម៉ាស៊ីនកុំព្យូទ័រចំនួន ៥០គ្រឿង និងម៉ាស៊ីន LCD Projector ២០ គ្រឿង និងឯកសារស្រាវជ្រាវ សម្រាប់ការបង្ហាត់បង្រៀន។

លើសពីនេះ គណៈប្រតិភូរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សេង ផល្លី បានទៅស្វែងយល់ដោយផ្ទាល់ ដូចជា សកម្មភាពបង្ហាត់ បង្រៀនតាមប្រព័ន្ធ CCTV អន្តេវាសិកដ្ឋាន មន្ទីរពិសោធ ទីលានបាញ់គ្រាប់ពិត មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងមជ្ឈ មណ្ឌលអប់រំផ្លូវចិត្ត-ផ្លូវកាយ៕