គ្រោះថា្នក់​ចរាចរណ៍​ដ៏​រន្ធត់​ស្លាប់ ​៤២​នាក់​នៅ​បារាំង

នៅ​វេលា​ព្រឹក​ថ្ងៃ​សុក្រ ​ទី​២៣​ តុលា​នេះ ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ​ដ៏​រន្ធត់​មួយ​ បាន​កើត​ឡើង ​ នៅ​ក្នុង​តំបន់​ហ្សៀរ៉ុងដ៍ ​ក្បែរក្រុង​បកដូ ​ប្រទេស​​បារាំង ​ ដោយ​រថយន្ត​កាមីញ៉ុង ​ដឹក​ឈើ​មួយ ​បាន​បុក​នឹង​រថយន្ត​ក្រុង​មួយ ​ដែល​ដឹក​សុទ្ធ​តែ​មនុស្ស​ចាស់ៗ​។ មាន​អ្នក​ស្លាប់​យ៉ាង​ហោច​ណាស់ ​៤២នាក់​ នៅ​ក្នុង​ហេតុការណ៍​នេះ។ នេះ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន ​អស់​រយៈ​ពេល ​៣៣​ឆ្នាំ​មក​ហើយ ​នៅ​ប្រទេស​បារាំង។