សម្ភោធន៍បើកការប្រកួតពានរង្វាន់ពានរង្វាន់អន្តរក្រសួង-ស្ថាប័នឆ្នាំ២០១៥

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្តភាព​យុវជន​ អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៣​ឆ្នាំ​២០១៥​បាន​សម្ភោ​ធន៍​បើក​ការប្រកួត​នៅ ​ល្ងាច​ថ្ងៃទី​២៣​តុលា​នាំ​ជ្ឈ​មណ្ឌលកីឡា Premium Sport Club ។​

​    ​មាន​ក្រុមបាល់ទាត់​ចំនួន​២៥​ចូលរួម​ហើយ​ត្រូវបាន​បែងចែក​ជា ៦ ពូ​ល​ដោយ​មួយ​ពូ​លៗ​មាន ៤ ក្រុម​ហើយ​មានតែ​ពូ​ល ច មួយ​ប៉ុណ្ណោះ​ដែលមាន ៥ ក្រុម ។​

​    ​សម្រាប់​ពូ​ល ក មាន​យុវជន​ក្រសួងសុខាភិបាល​-​បរិស្ថាន​-​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង ក្រសួង​ប្រៃ​ស​ណី​យ៍ និង ទូរគមនាគមន៍ ។ ពូ​ល ខ មាន យុវជន​ក្រសួងទេសចរណ៍​- ធម្មការ និង សាសនា​-​កសិកម្ម រុក្ខាប្រមាញ់​ និង នេសាទ និង យុវជន​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន ។​

​    ​ពូ​ល គ មាន​យុវជន​ក្រសួង​អប់រំ​យុវជន និង កីឡា​-​ក្រសួង​កិច្ចការនារី​-​ធនធានទឹក​ឧ​ត្តុ​និយម និង ក្រសួង​អភិ​វឌ្ឍន៍​ជនបទ ។ ពូ​ល ឃ មាន​សាលាដំបូង​រាជធានី​ភ្នំពេញ​-​ក្រសួងពាណិជ្ជកម្ម​-​សាលា​រាជធានី​ភ្នំពេញ និង ក្រសួង​យុ​ត្តិ​ធ​ម៍ ។​

​    ​ពូ​ល ង មាន​យុវជន​ទីស្ដីការគណៈរដ្ឋមន្ត្រី​-​សាធារណ​ការណ៍ និង ដឹកជញ្ជូន​-​ក្រសួងការបរទេស និង យុវជន​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ។ ឯ ពូ​ល ច មាន​យុវជន​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​-​ក្រសួងពត៌មាន​ -ធនាគារជាតិ​នៃ​កម្ពុជា​-​ក្រសួង​រៀបចំ​ដែនដី  នគ​រូប​ណិ​យក​ម្ម និង សំណង់​-​និង ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា និង រដ្ឋ​សភា អធិការកិច្ច ។​ព្រឹត្តិការណ៍​នេះ​មាន​៥៣​ប្រកួត​ឯណោះ ។​

​    ​លោកស្រី​ដាំ ដា​រិ​នី​ប្រធានស្ដីទី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធន៍​បើក​ការប្រកួត​ប្រ​ចាំឆ្នាំ​សម្រាប់​ បាល់ទាត់​យុវជន​មិន​អាជីព​ដ៏​ធំ​នេះ ។​

​    ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរ​ក្រ​សួថ​ ស្ថាប័ន​នេះ​ចាប់ផ្ដើម​មាន​តាំងពី​ឆ្នាំ​២០១៣មកម្ល៉េះ​ដែល​កាលនោះ​មានតែ​៩​ ក្រុម​ប៉ុណ្ណោះ​ចូលរួម ។ កាលនោះ​យុវជន​ក្រសួងបរិស្ថាន​ជា​អ្នក​លើក​ពាន ។​នៅ​ឆ្នាំ​២០១៤​មាន​២២​ក្រុម​ចូលរួម​ហើយ​ក្រុមយុវជន​ក្រសួងសុខាភិបាល​ជា​ អ្នក​លើក​ពាន ។​

​    ​បន្ទាប់ពី​ពិធី​សម្ភោ​ធន៍​បើក​ការប្រកួត​ហើយ​នោះ​មានការ​ជួបគ្នា​រវាង​ ក្រុមយុវជន​ក្រសួងសុខាភិបាល​ដេ​ល​ជា​ក្រុម​ជើងឯក​ឆ្នាំ​២០១៤ ជាមួយ​ក្រុម​ក្រសួងបរិស្ថាន​ដែលជា​ក្រុម​ជើងឯក​ឆ្នាំ​២០១៣ ។ ការប្រកួត​នេះ​យុវជន​ក្រសួង​សុខាភិបាល​យកឈ្នះ​យុវជន​ក្រសួងបរិស្ថាន ៤ ទល់ ១ ។​