នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​កាណាដា ជា​អតីត​អ្នក​ប្រដាល់​ដ៏​ឆ្នើម​

Sanofi

​កាលពីពេល​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​កាណាដា បាន​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ដោយ​គណៈបក្សសេរីនិយម​ដែលជា​គណៈបក្សប្រឆាំង​ឈ្នះ​បាន​អាសនៈ​ភាគច្រើន​ក្នុង​សភាជាតិ ។ ដូច្នេះ​លោក ចា​ស្ទី​ន ទ្រូ​ដូ (JustinTrudeau) ដែលមាន​វ័យ ៤៣​ឆ្នាំ និង​ជា​មេគណៈ​បក្សប្រឆាំង​មួយ​នេះ​បាន ក្លាយជា​នាយក រដ្ឋ មន្ត្រី​អា ណ​ត្តិ​ថ្មី​ដោយ​ស្វ័យប្រវត្តិ ។ ក្នុងនាម​ជា​កូនប្រុស​របស់​អតីត​នាយ​រដ្ឋមន្ត្រី​កាណាដា លោក ព្យែ​រ ទ្រូ​ដូ (Pierre Trudeau) គឺ​លោក​ចា​ស្ទី​ន មាន​រូបរាង​ស្រស់​សង្ហា​ព្រមទាំង​ជា​អ្នក​ចូលចិត្ត​វិ​ស្ស័​យ​កីឡា​ទៀតផង ។

ក្រៅពីនោះ​លោក ចា​ស្ទី​ន ក៏ត្រូវ​​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ហៅថា ជា​មេដឹកនាំ​ប្រទេស​ដ៏​សិច​ស៊ី​បំផុត​។​
​លោក ចា​ស្ទី​ន មាន​បរិញ្ញាប័ត្រ​ផ្នែក​អក្សរសាស្ត្រ និង​ផ្នែក​អប់រំ ។ មុននឹង​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ លោក​មាន​ប្រវត្តិ​ការងារ​ជាច្រើន​ដូចជា ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​កម្រិត​មធ្យមសិក្សា ជា​សន្តិសុខ​យាម​ហាង​លក់ ទំនិញ​នៅពេល​យប់ ជា​គ្រូបង្វឹក​កីឡា​រំអិល​លើទឹក​កក និង​ជា​តារា​សម្តែង​តាម​ទូរទស្សន៍​ទៀតផង។

​គួ​រំលឹកថា កាលពី​ឆ្នាំ ២០១២ លោក​ចា​ស្ទី​ន ធ្លាប់​ឡើងលើ​សង្វៀន​ប្រដាល់​ដើម្បី​ប្រមូលប្រាក់​ជួយ ឧបត្ថម្ភ​ដល់​សមាគម​ជំងឺមហារីក ។ រីឯ គូប្រកួត​របស់លោក គឺ​លោក ប៉ា​ទ្រី​ក ប្រា​ហ្សូ (Patrick Brazeau) ដែលជា​សមាជិក​ព្រឹទ្ធសភា និង​មាន​អាយុ​ក្មេង​ជាង​លោក ៣​ឆ្នាំ ។ មុន​ការប្រកួត​ក៏មាន​គេ​ទស្សន៍ទាយ​ផងដែរ​ថា លោក ប៉ា​ទ្រី​ក ប្រាកដជា​អាច​យកឈ្នះ​លើ​លោក ចា​ស្ទី​ន ព្រោះ​គេ​មើលឃើញថា លោក ប៉ា​ទ្រី​ក ធ្លាប់បាន​ហ្វឹកហាត់ កីឡាប្រដាល់ និង​ធ្លាប់​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ព្រមទាំង​មុនពេល​ប្រកួត​ធ្លាប់បាន​ហ្វឹកហាត់​អស់​រយៈពេល ៤ ខែ មុន​ទៀតផង​។​

​ប៉ុន្តែ​ឈុត​ឆាក​ប្រកួត​បែរជា​ផ្ទុយស្រឡះ​ពី​ការរំពឹងទុក​ទៅវិញ ដោយនៅ​ទឹក​ទី ១ ប៉ា​ទ្រី​ក បាន​វាយ សម្រុក យ៉ាងខ្លាំង​ក្លា​ដើម្បី​ផ្តួល ចា​ស្ទី​ន ឲ្យ​ខាងតែបាន តែ​មិន​ទទួលបាន​ផល​ឡើយ ។ ឈានចូល​ក្នុង​ទឹក​ទី ២ ប៉ា​ទ្រីក ចាប់​​ផ្តើម​ថយកម្លាំង​ជា​បណ្តើរៗ ។ លុះ​ចូលដល់​ទឹក​ទី ៣ ចា​ស្ទី​ន ចាប់ផ្តើម​វាយបក​វិញ​យ៉ាងខ្លាំង​ក្លា​រហូត​ធ្វើ​ឲ្យ​លោក​​ប៉ា​ទ្រី​ក ដួល​អុកគូទ ហើយ​អាជ្ញាកណ្តាល​ត្រូវតែ​បញ្ឈប់​ការប្រកួត​មុនពេល​កំណត់ (​ប្រកួត​មាន​៥​ទឹក​) និង​ប្រកាស​​ឲ្យ ចា​ស្ទី​ន ជា​អ្នកឈ្នះ ។ ចំពោះ ប៉ា​ទ្រី​ក ក្រោយពេល​ប្រកួត​រួច​សម្តែង​ការមិន​ពេញចិត្ត ព្រមទាំង​ស្នើសុំ​ប្រកួត​សង សឹក​នៅពេល​ក្រោយ​ទៀត​។​

​ប៉ុន្តែ​សំណើរ​នេះ​មិន​ត្រូវបាន ចា​ស្ទី​ន ផ្តល់ឱកាស​ឲ្យ​ម្តង​ទៀតឡើយ ។ ក្នុងការ​ប្រកួត​ប្រដាល់​រវាង​លោក ចា​ស្ទី​ន និង​លោក ប៉ា​ទ្រី​ក លើក​នេះ​គឺ​ប្រមូលបាន​ប្រាក់​ចំនួន ២៣ មឺ​ុ​ន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​សមាគម ជំងឺមហារីក ។ ម្យ៉ាងទៀត​នៅក្នុង​ឈុត​ឆាក​ប្រកួត​លើ​នេះ​ក៏មាន​អ្នកគាំទ្រ​លោក ចា​ស្ទី​ន បាន​ថត​ជា​វីដេអូ ពី​ដើម ដល់ ចប់ ដោយ​ដាក់​ចំណងជើង​ថា «​ទេវតា​ជួយ​ថែរក្សា ចា​ស្ទី​ន ទ្រូ​ដូ​» ព្រមទាំង​បាន​យក វីដេអូ​នេះ ទៅ ដាក់​​បញ្ចាំង នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ដើម្បី​ប្រមូល​អ្នកគាំទ្រ​ឲ្យ​កាន់តែ​ច្រើនឡើង​ទៀតផង៕ គ ឡេង​ ​ ​ ​ ​ ​ ​ ​ ​ ​
​ 

  

  



Related