យក់ ឋិត​រដ្ឋាៈ រីករាយ នៅពេល​ភោជនីយដ្ឋាន មាន​អ្នកគាំទ្រ​ច្រើន​

Sanofi

ថ្វីត្បិតតែ​មិនសូវមាន​បទ​ចម្រៀង​វាយលុក​លើ​ទីផ្សារ ដូច​តារា​រួម​ផលិតកម្ម​ដទៃទៀត​ក៏ពិតមែន តែ​តារា ចម្រៀង​សម្លេង​ស្អក យក់ ឋិត​រដ្ឋា ហាក់​មិន​ខ្វាយខ្វល់​នោះឡើយ​។​អ្វីដែល​សំខាន់​នោះ នាង​កំពុងតែចំណាយពេល​វេលា​មើល​ការខុសត្រូវ​ក្នុង​ភោជនីយដ្ឋាន SIAM Cambodia ដែល​កំពុងតែ​ទទួល បានការ​គាំ ទ្រ​ពី​សំណាក់​មហាជន​។​

បន្ទាប់ពី​ចំណាយពេល​សាងសង់​មួយ​រយៈពេល​មកនេះ ភោជនីយដ្ឋាន SIAM Cambodia ដែលមាន​ទីតាំងនៅ​ម្តុំ​សាលា វ៉ាន់ដា គណនេយ្យ បាន​បើក​ដំណើរការ កាលពី​ថ្ងៃទី​២០ ខែតុលា ។​បើ ពិនិត្យ​តាម​ទំហំ​និង​ការតុបតែង គេ​សន្និដ្ឋានថា ភោជនីយដ្ឋាន​មួយ​នេះ ចំណាយ​ដើមទុន​ច្រើន​គួរ សម​។​ទើប​និង​បើក​ដំណើរការ​ប្រមាណ​តែ​បី​ថ្ងៃ ក៏ពិតមែន តែ យក់ ឋិត​រដ្ឋា បង្ហាញ​នូវ​អារ​ម្ម​ណ៏ សប្បាយរីករាយ ដោយសារ​មាន​ភ្ញៀវ​គាំទ្រ​ច្រើន រួមទាំង Fan និង​មិត្តភក្តិ​ក្នុង​សិល្បៈ​ផងដែរ ។

ក្រៅ ពី ចំណាយ​ដើមទុន បើក​ភោជនីយដ្ឋាន SIAM Cambodia​យក់​ឋិត​រដ្ឋា​ក៏បាន​បើក​លក់​ផលិតផល​រក្សា​ស​ម្ជ​ស្ស​តាម​អន​ឡាយ​ផងដែរ​។​មានការ​បង្ហើប​ថា ក្រោយពី​អាជីព​ចម្រៀង​ធ្លាក់ចុះ យក់ ឋិត​រដ្ឋា បាន​ងាក​មក​បើក​ជំនួញ​ជា​បន្តបន្ទាប់​។​

​រហូតមកដល់​ពេលនេះ​ប្រជាប្រិយភាព​របស់ យក់ ឋិត​រដ្ឋា នៅតែ​មិនអាច​វ៉ា​ដាច់​មិត្ត​រួម ផលិតកម្ម​។​ទោះបីជា​ពេលកន្លងមក នាង​ធ្លាប់​គ្រង​តំណែង​ជា​តារា​លេចធ្លោ​ក៏ដោយ​។​មិន​ត្រឹមតែ​ស្ងប់ស្ងាត់ បទ ចម្រៀង​ប៉ុណ្ណោះ​ទេ សូម្បីតែ​កម្មវិធី​ល្បីៗ​របស់​ទូរទស្សន៍​ហង្ស​មាស​ក៏​គេ​មិនទាន់​ឃើញ​វត្តមាន យក់ ឋិត​រដ្ឋា នោះដែរ​។ យក់ ឋិត​រដ្ឋា ជាតា​រា ដែលមាន​ជីវភាព​រស់នៅ​ល្អប្រសើរ​និង​អាច​ចាត់ទុកថា ជា​គូ​ស្នេ​ហ៏​គំរូ នៅក្នុង​សិល្បៈ​។​រហូតមកដល់​ពេលនេះ នាង​មានកូន​ប្រុស​ពីរ​នាក់ តែ​ជីវិត​ប្តី​ប្រពន្ធ របស់​នាង​នៅតែ​ផ្អែមល្ហែម​គួរអោយ​សរសើរ​។​តែ​យូរ​ម្តងៗ​គេ​បានឃើញ យក់ ឋិត​រដ្ឋា បង្ហោះ​សារ​កើតទុក្ខ​នៅលើ ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​។​ចេ​នី​
​  

  

Related