៦ គុណសម្បត្តិ​ពី​ការប្រើ​ថ្នាំ​ពន្យារកំណើត​

Sanofi

១. អាច​ព្យាបាល​ដុំ​គី​ស្ត​ដៃ​ស្បូន ៖ វា​ជា​ដុំ​សាច់​មួយ​ដែល​ច្រើន​កើតមាន​ទៅតាម​ជញ្ជាំង​ដៃ​ស្បូន និង ល្អាង​ត្រគាក​ក្នុង​ស្បូន​។ វា​អាច​កើត​មាននៅ​កន្លែង​មួយចំនួនទៀត​នៅក្នុង​ជាលិកា​ក្នុង​ផ្លូវភេទ ស្ត្រី ដែល​អាចធ្វើឱ្យ​អាក់ខាន​ដល់​ការបង្ក​កំណើត​ក៏មាន​(​អត់​កូន​)​។ លើសពីនេះ​ការប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាចជួយ​កាត់បន្ថយ​អាការ​បន្ទោបង់​ញឹក ញាប់ និង ជួយ​កាត់បន្ថយ​អត្រា​ដុះ​សាច់ដុំ​គី​ស្ត​នៅ តាម​ជាលិកា​ផ្សេងៗ​នៃ​សព៌ាង្គកាយ ។

២. ជួយ​ការពារ​ជំងឺ​ដុំ​ពក​ខុស​ប្រក្រតី (Polycystic Ovary Syndrome) ៖ ដុំ​ពក​គឺជា​ដុំ​ទឹក​ដែល​បណ្តាលមកពី​សភាព​ខុស​ប្រក្រតី ច្រើន​បណ្តាល មកពី​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​ស្ត្រី និង អាច​បង្ក​ឱ្យ​កើតជា​ដុំ​ពក រដូវ​មិន​ទៀង ជ្រុះ​សក់ ធាត់​ខុស​ប្រក្រតី ដុះ​ដុំ​សាច់ អសមត្ថភាព​បង្កើតកូន និង ផ្តល់​ផលប៉ះពាល់​ផ្សេងៗ ។ ជាក់ស្តែង​អ័រម៉ូន​ដែលមាន​នៅក្នុង​ថ្នាំ​គ្រាប់​ពន្យារកំណើត​អាចជួយ​រក្សា​លំនឹង​អ​រ័​ម៉ូ​ន និង ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ ។

៣. បំបាត់​បញ្ហា​រមួលក្រពើ ៖ ស្ត្រី​មួយចំនួន តែងមាន​បញ្ហា​រមួលក្រពើ​ដោយសារ​ការបញ្ចេញ​នូវ សារធាតុ​ប្រូ​ស្តា​ឡេ​ន​ឌី​ន​(Prostaglandin) ច្រើន ។ សារធាតុ​នេះ​វា​ច្រើន​ធ្វើឱ្យ​ស្ត្រី​កន្ត្រាក់ និង ចុក​សាច់ដុំ ។ ការប្រើ​ថ្នាំលេប​អាចជួយ​កាត់បន្ថយ​ការបញ្ចេញ​សារធាតុ​នេះ ។

៤. ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា ៖ ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត​ត្រូវបាន​គេ​សង្កេតឃើញថា ច្រើន​មាន​ស្បែក​ភ្លឺ​ស្រស់ស្អាត នេះ​គឺ​ដោយសារ​វា​អាចជួយ​បន្ថយ​អ័រម៉ូន​តេ​ស្តូ​ស្តឺ រ៉ូ​ន​(Testosterone) ក្នុង​ខ្លួន​ស្ត្រី ដែល​អ័រម៉ូន​ប្រភេទ​ន​នេះ​គឺជា​សត្រូវ​ចម្បង​ច្រើន​បង្ក​ឱ្យ​កើត «​មុន​» លើ​មុខ និង ការ​ដុះ​រោម​ច្រើន​ខុស​ប្រក្រតី​នៅតាម​រាងកាយ ។

៥. ការពារ​បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម ៖ ដោយសារ​ស្ត្រី​ត្រូវតែ​មក​រដូវ​នៅ​រៀងរាល់ខែ​ជា​ទៀងទាត់​នោះ វា​អាច​បណ្តាលឱ្យ​ស្ត្រី​បាត់បង់​ឈាម និង ធ្វើឱ្យមាន​សភាព​ស្លេកស្លាំង និង អស់កម្លាំង ហើយ​ការប្រើ​ថ្នាំលេប​ពន្យារកំណើត​អាចជួយ​ដោះស្រាយ បញ្ហា​នេះ​បាន​។​

៦. ការពារ​ពី​ជំងឺរលាកមាត់​ស្បូន ៖ នេះ​ជា​ជំងឺ​មួយ​ដែល​ច្រើន​បណ្តាលមកពី​មេរោគ​ឆ្លង​ផ្សេងៗ​នៅត្រង់​ផ្លូវ​បន្ត​ពូជ​របស់​ស្ត្រី ។ អ័​រ​ម៉ូ​ប្រូ​ជេ​ស្ទី​ន(Pro- gestin)ក្នុង​ថ្នាំ​ពន្យារកំណើត​អាចជួយ​កាត់បន្ថយ​ការកើត​ជំងឺ​នេះ ៕ សុផល (BIRTH CONTROL)


Related