ជន​ខិត​ខូច កំពុង​លួច​‎​ជីក​រ៉ែ​មាស អនាធិបតេយ្យ ក្នុងស្រុក​អូរ​យ៉ា​ដាវ​‬!

ភ្នំពេញ: លោក​ឆាយ ធី ប្រធាន​អង្គការ ADHOC ប្រចាំខេត្ត​រតនគិរី បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា មាន​ជនល្មើស​មួយចំនួន ក្នុងនោះ​ក៏មាន​ជនជាតិ​វៀតណាម​មួយចំនួន​ផងដែរ បាននិងកំពុង​លួច​‎​ជីក​រ៉ែ​មាស អនាធិបតេយ្យ ក្នុងស្រុក​អូរ​យ៉ា​ដាវ ដោយ​ប្រើ​ម៉ាស៊ីន​កំពុងតែ​កិន​រ៉ែ​មាស​យ៉ាង​គគ្រឹកគគ្រេង​ពេញ​ព្រៃ ដោយមាន​អាជ្ញាធរខេត្ត​ឬ​អាជ្ញាធរ​និង​កម្លាំង​ជំនាញ​មាន​សមត្ថកិច្ច ធ្វើការ​ចុះបង្ក្រាប​ឡើយ​។​

​លោក​ឆាយ ធី បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ អង្គការ ADHOC ខេត្តរតនគិរី បាន​ចុះ​ស៊ើបអង្កេត​រកឃើញថា​៖ ​មាន​ការដាក់​ម៉ាស៊ីន​កិនបំបែក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ រាប់សិប​គ្រឿង​ពេញ​តំបន់​ព្រៃ​មាស​តែម្តង ស្ថិតនៅ​ភូមិ​ព្រៃ​មាស ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ក្នុងនោះ​ក៏មាន​ជនជាតិ​វៀតណាម​មួយចំនួន​ផងដែរ​។​

លោក​ឆាយ ធី បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់​។​

​សូមបញ្ជាក់ថា នៅពេលដែល​មន្ត្រី​អង្គការ ADHOC ចុះ​ទៅដល់​កន្លែង​ជីក​រ៉ែ​មាស​នោះ ពួកគេ បាន​រត់គេច​ចេញពី​ម៉ាស៊ីន​កំពុងតែ​កិន​រ៉ែ​មាស​នោះ​បាត់អស់ ដោយ​បន្សល់ទុក​ឧបករណ៍​និង​សម្ភារៈ​តែប៉ុណ្ណោះ​៕​