Kelly Brook ស្ត្រី​ដែលមាន​រូបរាង​ល្អឥតខ្ចោះ​ក្នុង​ក្រសែភ្នែក​បុរស​លើ​ពិភពលោក

នាង Kelly Brook អាយុ ៣៥ ឆ្នាំ​ជា​អ្នក​បង្ហាញ​ម៉ូដ និង​ជា​តារាភាពយន្ត​ជនជាតិ​អង់គ្លេស គឺជា​ស្ត្រី​ដែលមាន​រូបរាង​ល្អឥតខ្ចោះ​ក្នុង​ក្រសែភ្នែក​បុរស​ទាំងឡាយ​លើ​ពិភពលោក នេះ​បើតាម​ការវិភាគ​ជាល​ក្ខ​ណៈ​វិទ្យាសាស្ត្រ។

ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​តិច​សាស សហរដ្ឋអាមេរិក បានកំណត់​រូបរាង​ស្ត្រី​ល្អឥតខ្ចោះ ដោយ​ប្រមូល​គ្រប់​ចំណុច​ទាំងអស់​នៃ​រាងកាយ​ដែល​ទាក់ទាញ​បុរស​ជាងគេ​បង្អស់ ដោយ​វិភាគ​លើ​ចំណុច​ទាំងនោះ​ដែល​ប្រែប្រួល​ទៅតាម​ចំណូលចិត្ត​នៃ​បុរស​ដែលមាន​វប្បធម៌ និង​ដើមកំណើតផ្សេងៗគ្នា​លើ​ពិភពលោក។ បើទោះបីជា​ចំណូលចិត្ត​ទាំងនោះ​មាន​ភាពខុសគ្នាខ្លះៗក៏ដោយ ក៏មាន​ចំណុច​ខ្លះបុរសៗចូលចិត្ត​ដូចគ្នា​ដែរ។

បន្ទាប់ពី​បាន​សំយោគ​ទិន្នន័យ​ទាំងនោះ លទ្ធផល​បាន​បង្ហាញថា នារី​ដែលមាន​រូបរាង​សម​ឥតខ្ចោះ​នោះ គឺ​នាង Belly Brook ដោយសារតែ​នាង​មាន​ទម្រង់​មុខ ច្រមុះ សក់ ជើង ត្រគាក ដើមទ្រូង...ដ៏​គួរ​ឲ្យ​ទាក់ទាញ​ក្នុង​ក្រសែភ្នែក​របស់​បុរស​លើ​ពិភពលោក។

នេះ​គឺជា​សម្រស់​ធម្មជាតិពិត។ Kelly មិនដែល​មានបំណង​កែប្រែ ឬ​ប៉ះពាល់​ដងខ្លួន​របស់​នា​ង​ទេ ដោយសារតែ​នាង​យល់ឃើញថា នាង​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ។ នាង​បាន​និយាយថា៖ « ម្តាយ​ខ្ញុំ​បានផ្តល់​មុខមាត់ និង​ខ្លួនប្រាណ​នេះ​ឲ្យ​ខ្ញុំ ខ្ញុំ​ពិតជា​ដឹងគុណ​គាត់​ណាស់។ ខ្ញុំ​មិន​ចង់​កែប្រែ​អ្វីដែល​ម្តាយ​ខ្ញុំ​ឲ្យ​មក​ខ្ញុំ​នោះទេ » ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​