សាខាកាំកុងត្រូល ខេត្តប៉ៃលិន បន្តយុន្ធនាការ ត្រួតពិនិត្យទំនិញ គ្មានគុណភាព បង្កប៉ះពាល់ សុខភាពពលរដ្ឋ

ប៉ៃលិន៖ នៅថ្ងៃទី២២  ខែតុលា ឆ្នាំ២០១៥នេះ មន្ត្រីសាខាកាំកុង ត្រូលខេត្តប៉ៃលិន ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាព ដើម្បីសុវត្ថិភាពម្ហូបអាហារ នៅតាមទីផ្សារ មុខច្រកព្រំដែន និងតាមគេហដ្ឋាន ក្រុងប៉ៃលិន រឹបអូសផលិតផល ម្ហូបអាហារខូចគុណភាព ហួសកាលបរិច្ឆេទ គ្មានគុណភាពច្រើនប្រភេទ ដែលបង្កអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិនបានប្រាប់ថា ក្រោយពីមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ ពីសុខភាពប្រជាពលរដ្ឋ ពីសំណាក់លោកអគ្គនាយកដ្ឋាន កាំកុងត្រូល ដោយមានយក ចិត្តទុកដាក់ខ្ពស់ពីការប៉ះពាល់  និងខិតខំប្រឹងប្រែងទប់ស្កាត់ ជាពិសេសធ្វើការណែនាំ ដល់អាជីករ និងដាក់ តាំងលក់ ទំនិញគ្មានគុណភាព ផុតកាលបរិច្ឆេទ ការវិចខ្ចប់ គ្មានអនាម័យ ។

លោកបានបន្តថា យុទ្ធានាការនេះគឺកម្លាំងសមត្ថកិច្ចជំនាញ បន្តខិតខំប្រឹងប្រែងទប់ស្កាត់ ណែនាំដល់អាជីករ ឈ្មួញទាំងឡាយណា បន្តលួចនាំចូលពីប្រទេសជិតខាង និងធ្វើការឃាត់ខ្លួនម្ចាស់តែម្តង ទាំអស់នេះគឺដើម្បី ប្រជាពលរដ្ឋ សុខភាពទាំងអស់គ្នានិងទូទាំងប្រទេស ។

ចំពោះបញ្ហា ទឹកខ្មេះ រូបទន្សាយ គ្មានគុណភាព ចំណែកនៅប្រទេសថៃគេប្រើប្រាស់ សំរាប់ដាក់លាយក្រណាត់ ហូផាមួង ដើម្បីអោយសម្រស់ស្រស់ស្អាត តែប៉ុណ្ណោះ រីឯប្រជាពលរដ្ឋយកលាយផ្សំ ជាមួយម្ហូបអាហារទៅវិញ ។

នៅថ្ងៃនេះសមត្ថកិច្ចបានធ្វើដកហូតទំនិញផុតកាលបរិច្ឆេទមាន ទឹកក្រូច ដបធំជ័រ ២៩៨ដប ទឹកក្រូច ដបតូចជ័រ ២៤ដប មីកំប៉ុងនាំចូល ពីប្រទេសថៃ ចំនួន១១៧ កំប៉ុង ទឹកខ្មេះរូបទន្សាយថៃ ចំនួន៣១ ដប ម្សៅទឹកដោះគោក្មេងចំនួន ១៤ កំប៉ុង MIiloកញ្ចប់ចំនួន ២២កញ្ចប់ បបរកំប៉ុងចំនួន១២កំប៉ុង តែខ្ចី ចំនួន២០១ កញ្ចប់ យកមករក្សាទុកនៅស្នាក់ការ កាំកុងត្រូលខេត្តដើម្បីចាត់ការផ្លូវច្បាប់។

ក្នុងនោះសមត្ថកិច្ចបានធ្វើការណែនាំ ការដាក់តាំងលក់ ណែនាំរបៀបរក្សាទុក របៀបវិចខ្ចប់ទំនិញប្រសិនជា ឈ្មួញ ទាំងឡាយណានៅតែបន្ត និងធ្វើការឃាត់ ដកហូតទំនិញទាំងអស់បញ្ជូនទៅកាន់សាលាដំបូង ខេត្តជាមិនខាន់ ៕