ផ្លែ​ខ្វិត​២​កា​រ៉ុ​ង​ ដែល​ត្រាំ​បន្សាប​ជាតិ​ចត់​ក្នុង​ទឹក​សំអុយ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ទុកជា​ការ​ព្រមាន​

​មានរឿង​ហួសចិត្ត​ និង​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដោយ​ស្ត្រី​អ្នក​លក់ដូរ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​ យក​ផ្លែ​ខ្វិត​ចំនួន​២​កា​រ៉ុ​ង​ទៅ​ត្រាំ​ក្នុង​ទឹក​សំអុយ​ នៅ​ក្បែរ​របង​សាលារៀន​បឋម​សិក្សា​កំពង់ធំ​ក្រុង​ ខេត្តកំពង់ធំ​ ដើម្បី​បន្សាប​ជាតិ​ចត់​របស់​ផ្លែ​ខ្វិត​ សម្រាប់​ទុក​លក់​ឲ្យ​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​សាលារៀន​នោះ​ ប៉ុន្តែ​អំពើ​ខុសឆ្គង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​រឹបអូស​ធ្វើ​ជា​ការ​ព្រមាន​ ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ថ្វី​ដ្បិត​វា​អាច​បន្សាប​ជាតិ​ចត់​របស់​ផ្លែ​ខ្វិត​ពិតមែន​ តែ​ការ​យក​ផ្លែ​ខ្វិត​ទៅ​ត្រាំ​ក្នុង​ទឹក​សំអុយ​ ដែល​សម្បូរ​ដោយ​មេរោគ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទទួលទាន​ ខណៈ​ស្ត្រី​ជា​អ្នក​លក់ដូរ​ផ្លែ​ខ្វិត​នោះ​តែងតាំង​ប្រព្រឹត្ត​ដូច្នេះ​ ដោយ​គ្មាន​អ្នក​ចាប់អារម្មណ៍​ ។​ ទោះ​យ៉ាងណា​ សមត្ថកិច្ច​មិន​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជា​ម្ចាស់​ផ្លែ​ខ្វិត​ត្រាំ​ក្នុង​ទឹក​សំអុយ​ក្បែរ​របង​សាលារៀន​នោះ​ទេ​ គឺ​គ្រាន់តែ​ណែនាំ​កុំ​ឲ្យ​យក​ផ្លែ​ខ្វិត​ត្រាំ​ក្នុង​ទឺ​ក​សំអុយ​បន្ត​ទៀត​ ៕​

ផ្លែ​ខ្វិត​២​កា​រ៉ុ​ង​ ដែល​ត្រាំ​បន្សាប​ជាតិ​ចត់​ក្នុង​ទឹក​សំអុយ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ទុកជា​ការ​ព្រមាន​