បារំាង-ក្រិក៖ប៉ារីស​សន្យា​ជួយ​អាថែន​ឲ្យ​សម្រេច​គម្រោង​កំណែទម្រង់​

  លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ក្រិក។ នៅ​ថ្ងៃ​សុក្រ ទី២៣ តុលា​ដែល​ជា​ថ្ងៃ​ទី២ និង​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច លោក​ហូឡង់ និង​លោក​នាយករដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី « ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​អនាគត »។ នៅ​ក្នុង « ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​អនាគត » ទីក្រុង​ប៉ារីស​បាន​សន្យា​ជួយ​ទីក្រុង​អាថែន​ឲ្យ​សម្រេច​បាន​នូវ​គម្រោង​កំណែទម្រង់​មួយ​ចំនួន​របស់​ខ្លួន។  

  • បារំាង-ក្រិក៖ប៉ារីស​សន្យា​ជួយ​អាថែន​ឲ្យ​សម្រេច​គម្រោង​កំណែទម្រង់​已关闭评论
  • 140 views
  • Hide Sidebar
    A+
Publish on:2015/10/23  Category:​អន្តរជាតិ