សេន កុសល ទៅរួចជាមួយម៉ន វីរៈឬទេ?

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​សេន កុសល​ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ម៉ន វី​រះ​ក្លឹប​ ការិយាល័យ​ទី ៥ កងទ័ព​ជើងគោ​លើស​ង្វៀន CTN ថ្ងៃទី​២៤​តុលា ។​

​    ​វីរៈ​មាឌតូច​ទេ​តែបើ​ទម្ងន់​ប៉ុនគ្នា​នោះគេ​ជា​អ្នក​ប្រដាល់​ដែល​លំបាក​រក ​គូប្រកួត​ណាស់ ។ តាមពិត​កុសល​ក៏​ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​ល្អ​ដែរ​តែ​វីរៈ​កាន់តែ​ អស្ចារ្យ​ណាស់​ទៅទៀត ។​កែង ជង្គង់ កណ្ដាប់ដៃ​គឺ​ល្អ​ទាំងអស់​មិនតែប៉ុណ្ណោះ​គេរ​ហ័​រស​ហួន​ណាស់ ។​

​    ​ទោះបី​សេន កុសល​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​ក៏ពិតមែន​ក៏​សម្រាប់​ ការប្រកួត​មួយ​នេះ​ នរណា​ក៏មាន​ជំនឿ​ចិត្ត​លើ​ម៉ន វីរៈ​ដែរ ។​

​    ​ផាន់ សា​រ៉ែ​ម​ក្លឹប​គុជ​សារ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ទេស ឧ​ត្ត​ម​របស់​ក្លឹប​កងពលតូច​លេខ ៧០​ដោយ​ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​

​    ​ខន សុខុន​មកពី​ក្លឹប​ខេត្ត​រតនគីរី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គឿ​ម សុវណ្ណ​នឿ​ង​ក្លឹប​ឃ្លាំងមឿង​កីឡា អ្នក​ប្រដាល់​ ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​    ​មិនដឹងថា​សុខុន​ខ្លាំង ឬ​ខ្សោយ​នោះទេ​តែ​សម្រាប់​អ្នក​ដែល​និយម​កីឡាប្រដាល់​នោះគេ​មាន​ជំនឿ​ចិត្ត​លើ​គឿ​ម​ សុវណ្ណ​នឿ​ត​ហើយ ។​
​    ​