ឯម សុធី និង ចាន់ សំអាតប្រកួតជាមួយថៃលើសង្វៀនCNC

ភ្នំពេញ:     ​ភ្នំពេញ​:​យប់​ថ្ងៃទី​២៤​តុលា​អ្នក​ប្រដាល់​ឯម សុធី​ក្លឹប​និរោធ​ន៍​មានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Yukthornh Pinsinchhai លើស​ង្វៀន CNC ។​

​    ​សុធី​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ដែល​ស្ថិតិ​ប្រកួត​របស់គេ​ បង្ហាញថា​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ព្រោះ​ជ័យជំនះ​មាន​ច្រើនជាង​បរាជ័យ ។ តែ​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូច​ជាមាន​អំណួត​បន្តិច​គឺ​គេ​ហាក់ដូចជា​ មើលស្រាល​គូ​ប្រ​កួត​អញ្ចឹង​ហើយ​ទើប​ជា​ញឹកញាប់​គេ​ត្រុ​វ​គូប្រកួត​វាយ​ឲ្យ ​របួស​នោះ ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Yukthorng វិញ​គេ​មិនដឹងថា​មាន​ប្រវត្តិ​ប្រកួត​យ៉ាងណា​នោះទេ​តែ​ប្រហែលជា​មិន​អន់​ ឡើយ​ទើប​គេ​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​សុធី​បែបនេះ ។​

​    ​ចាន់ សំអាត​ក្លឹប​កងពលតូច​អន្តរាគមន៍​លេខ ៨​ភ្នំ​ទ្រព្យ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Nam Khet Por Plasoriy ។​

​    ​សំអាត​ជា្នក​ប្រដាល់​ជើង​ខ្លាំង​គ្រាន់បើ​គេ​មាន​ប្រវត្តិ​វាយ​តាម​ជាយដែន ​មិ​នេ​ធម្មតា​នោះទេ ។ ចំពោះ​អ្នក​ប្រ​ដាល់​ថៃ​Nam Khet វិញ​ក៏​ទំនងជា​មិន​ខ្សោយ​ដែរ ។​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ដណ្ដើមបាន​ជ័យជំនះ ?