ខ្សែក្រវាត់ K-Cement ចាប់ផ្ដើមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ:    ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement ទម្ងន់​៦៣,៥០​គីឡូក្រាម​លើស​ង្វៀន SEA-TV រសៀល​ថ្ងៃទី​២៤តុលា​បាន​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។​

​     ​អ្នក​ប្រដាល់​ជើង​ខ្លាំង ៤ រូប​ដេ​លស​ល់ពី​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នោះ​ត្រូវ​ប្រជែង​គ្នា​នៅ​វគ្គ ​ដ៏​សំខាន់​នេះ​ដើម្បី​ ដណ្ដើម​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ។​

​     ​ឆៃ សា​រ៉ា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ដែល​ឈរ​ក្នុង​តំណែង​លេខ ១ ពូ​ល A នោះ​ត្រូវ​ប្រកួត​ជាមួយ​ សេង ស្រឿ​ន​ក្លឹប​ព្រះខ័ន​រាជ​ដែល​ឈរ​ក្នុង​តំណែង​លេខ ២ ពូ​ល B ។​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ក៏មាន​ជំនឿ​ចិត្ត​លើ​សា​រ៉ា​ជាង​ដែរ ។​

​    ​សា​រ៉ា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៥​ដង ឈ្នះ​៣៧​ដង ចាញ់​៦​ដង ស្មើ​ពិន្ទុ ២ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ ចំនួន​១៤​ដង ។​ចំពោះ​សេង ស្រឿ​ន​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១ ដង ឈ្នះ​៥៤​ដង ចាញ់​២១៥​ដង​ស្មើ​ពិន្ទុ ២​ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ៤​ដង ។

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ឈ្នះ​ឡើងទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដើម្បី​ប្រ​ជេ​ង​យក​ ខ្សែក្រវាត់ ឯ អ្នកចាញ់​នៅ​សល់​តែ​តំណែង​លេខ ៣​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រជែង​យក ។​

​    ​បើតាម​ការ​ឲ្យ​ដឹង​ចុង​ក្រោយនេះ​ថា​សេង ស្រឿ​ន​មិន​អាចមក​ចូលរួម​ប្រកួត​បាន​នោះឡើយ​ដោយសារតែ​គេ​ កំពុង​ស្ថិតនៅ​មន្ទីរពេទ្យ​វះកាត់​ពោះវៀន​ដុះ​ខ្នែង ។​

​    ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ​ហេង វាសនា​ក្លឹប​ព្រៃទទឹង​កីឡា​ដែល​ឈរ​ក្នុង​តំណែង​លេខ ១ ពូ​ល B នោះ​ប្រកួត​ជាមួយ​ប្រាក់ រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ឌែ​ល​ឈរ​ក្នុង​តំណែង​លេខ ២ ពូ​ល​A ។​

​    ​វាសនា​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦១​ដង ឈ្នះ​៥៣​សង ចាញ់​៨​ដង ពុំ​ធ្លាប់​ស្មើ និង វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​ ៥ ដង ។ ចំពោះ​ប្រាក់ រស្មី​វិញ​នោះគេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៩​ដង ឈ្នះ​៤៥​ដង ចាញ់​៤​ដង ពុំ​ធ្លាប់​ស្មើ និង វាយ​គូ​ប្រ​កួត​ឲ្យ​សន្លប់​ចំនួន​១២​ដង ។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២រូបនេះ​ប្រាកដជា​លំបាក​លេង​គ្នា​ហើយ​ចាំ​ម​ផល​នរណា​ឆ្លង​ផុត​វគ្គ​ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ​អ្នក​ប្រដាល់​ម៉ៅ ដាំ​ដូច​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ និង ប៊ិ​ត ប៊ុនធឿន​ក្លឹប​តា​ព្រហ្ម​មានជ័យ​ជួបគ្នា​ជម្រះបញ្ជី​បន្ទាប់ពី​ការប្រកួត​ កន្លងមក​មាន​ឈ្នះ​-​ចាញ់​ទៅវិញទៅមក​នោះ ។ ណៃ កូប​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដែរនោះ​ប្រកួត​ជាមួយ​អេ ខួច​ក្លឹប​អេ​ភូ​ថង​កីឡា ។​